
ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានដើរដង្ហែក្បួនពីទីក្រុងរ៉ាម៉ាតហ្គានទៅកាន់ទីក្រុងក្រុមជ្រុលនិយម Bnei Brak កាលពីថ្ងៃពុធ (១៧ ឧសភា) ដើម្បីតវ៉ានឹងគម្រោងថវិកាឆ្នាំ ២០២៣-២០២៤ របស់រដ្ឋាភិបាល ដែលបន្ថែមប្រាក់រាប់រយលានស្ហាកែលអ៊ីស្រាអែល ដល់សហគមន៍ជ្រុលនិយមជ្វិហ្វ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ព្រមទាំងសម្ព័ន្ធគណបក្សចម្រុះសាសនានិងជាតិនិយមរបស់លោក ត្រូវតែអនុម័តថវិកានៅចុងខែឧសភា ដើម្បីបញ្ចៀសការគំរាមកំហែងនៃការបោះឆ្នោតថ្មី។
ភាពតានតឹងដោយការតវ៉ាតាមដងផ្លូវជាច្រើនខែដែលមិនធ្លាប់មានពីមុនមក ការមិនយល់ព្រមពីលោកខាងលិច និងការធ្លាក់ចុះនៃការស្ទង់មតិ រដ្ឋាភិបាលបានកំណត់ថវិកាចំនួន ១៣,៧ ពាន់លានស្ហាកែលអ៊ីស្រាអែល (៣,៨ ពាន់លានដុល្លារ) សម្រាប់ "មូលនិធិសម្ព័ន្ធ" ជាថវិកាសម្រាប់ផ្តល់ហិរញ្ញប្បទានដល់កិច្ចព្រមព្រៀងនយោបាយជាមួយភាគីជ្រុលនិយមជ្វីហ្វ និងពួកអ្នកតាំងទីលំនៅក្នុងតំបន់ ដែលជាទីពឹងពាក់អាស្រ័យរបស់លោក Netanyahu។
ដោយទទួលបានអាសនៈចំនួន ៦៤ ពីសភាដែលមានចំនួន ១២០អាសនៈនោះ ក្រុមសម្ព័ន្ធចម្រុះរបស់លោក Netanyahu បានបង្ហាញខ្លួននៅក្នុងសភាដើម្បីបោះឆ្នោតអនុម័តគម្រោងមួយនោះ។ ប៉ុន្តែមនុស្សប្រហែល ២.០០០នាក់បានដើរហែក្បួននៅតំបន់ Bnei Brak ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ។
ការគាំទ្ររបស់រដ្ឋចំពោះស្ថាប័ន និងសហគមន៍ជ្រុលនិយម ព្រមទាំងការលើកលែងពីការចូលមប្រើយោធា បានធ្វើឲ្យប្រជាជនអ៊ីស្រាអែលជាច្រើននាក់ផ្ទុះកំហឹងជាយូរមកហើយ៕