ប្រណាំងកង់៖ ព្រឹត្តិការណ៍ប្រណាំងកង់ធំប្រចាំឆ្នាំរបស់ព្រឹត្តិការណ៍ Grand Tour, Giro d’Italia បានបង្ហាញសមាសភាពក្រុមប្រណាំងកង់ទាំង ២៣ ដែលនឹងចូលរួមការប្រកួតលើកទី ១០៤ ឆ្នាំនៅទីក្រុងប្រទេសអ៊ីតាលីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

Giro d’Italia ជាព្រឹត្តិការណ៍ប្រណាំងកង់ដ៏ធំមួយប្រចាំឆ្នាំបន្ទាប់ពី Tour de France និង Vuelta a Espana ខណៈព្រឹត្តិការណ៍ប្រណាំងកង់លើទឹកដីអ៊ីតាលីមួយនេះ មានអាយុកាលដល់ទៅ ១០៤ឆ្នាំហើយមកដល់ពេលនេះ។ ការប្រកួតដែលមានសរុបដល់ទៅ ២១ដំណាក់កាលដែលនឹងបញ្ចប់នៅទីក្រុង Milan ថ្ងៃអាទិត្យ ទី៣០ ខែឧសភានេះ ការប្រកួតនឹងចាប់ផ្ដើមដំណាក់កាលដំបូងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះហើយ ដែលជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួនលើចម្ងាយផ្លូវ ៨.៦គីឡូម៉ែត្រនៅក្នុងទីក្រុង Turin។
បន្ទាប់មកថ្ងៃអាទិត្យជាដំណាក់កាលទី២ ដែលចេញដំណើរពីទីក្រុង Turin ឆ្ពោះទៅ Novara មានចម្ងាយផ្លូវ ១៧៩គីឡូម៉ែត្រ។ ក្រុមប្រណាំង Ineos Grenadiers ដែលពីមុនគេស្គាល់ថា ក្រុម Team Sky នោះគឺជាជើងឯកកាលពីឆ្នាំ២០២០ កន្លងមក ខណៈកីឡាករអង់គ្លេស Tao Geoghegan Hart គឺជាជើងឯក៕
អត្ថបទ៖នាង សុភាវុធ