អ្នកប្រើប្រាស់ Tik Tok ដាក់បណ្តឹងដើម្បីរារាំងបម្រាមរបស់រដ្ឋម៉ុងតាណា

2023/05/19 09:44:04 am        293

អាមេរិក៖ ប្រតិកម្មចំពោះបម្រាមលើក្រុមហ៊ុន Tik Tok ថ្មី របស់រដ្ឋម៉ុងតាណា កើតមានឆាប់រហ័សនិងទូលំទូលាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈអ្នកប្រើប្រាស់ និងអ្នកជំនាញបានថ្លឹងថ្លែងក្នុងគំនិតយោបល់ដែលមានចាប់ពីការយល់ព្រមចំពោះការព្រួយបារម្ភ និងមន្ទិលសង្ស័យ។ អភិបាលរដ្ឋម៉ុងតាណា លោក Greg Gianforte កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើច្បាប់ដើម្បីដាក់បម្រាមលើក្រុមហ៊ុនTik Tok នៅក្នុងរដ្ឋនេះ ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា។ កាលពីថ្ងៃព្រហស្បតិ៍ អ្នកប្រើប្រាស់Tik Tok ៥នាក់នៅក្នុងរដ្ឋម៉ុងតាណា ដែលបានបង្កើតកម្មវិធី បង្ហោះនៅលើកម្មវិធីវីដេអូខ្លី បានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការសហព័ន្ធប្រចាំតំបន់ព្យាយាមរារាំងបម្រាមនេះ។ បណ្តឹង ដែលត្រូវបានប្តឹងនៅក្នុងតុលាការតំបន់សហរដ្ឋអាមេរិក ក្នុងរដ្ឋម៉ុងតាណាកាលពីល្ងាចថ្ងៃពុធ មានឈ្មោះរដ្ឋអាជ្ញារបស់រដ្ឋ លោក Austin Knudsen ដែលទទួលចំពោះការអនុវត្តច្បាប់នេះ។

អ្នកប្រើប្រាស់ Tik Tok បានអះអាងថា រដ្ឋស្វែងរកការអនុវត្តន៍អំណាចជុំវិញសន្តិសុខជាតិ ដែលរដ្ឋម៉ុងតាណាគ្មាន និងដើម្បីហាមប្រាមការនិយាយស្តីដែលរដ្ឋម៉ុនតាណាពុំអាចដាក់សម្ពាធបាន។ បណ្តឹងបាននិយាយថា អ្នកប្រើប្រាស់ជឿថា ច្បាប់នេះបំពានសិទ្ធការធ្វើវិសោធនកម្មលើកដំបូងរបស់ពួកគេ។  

   

ក្រុមហ៊ុន Tik Tok ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនមេ ByteDance របស់ប្រទេសចិន បានប្រឈមការកើនឡើងការអំពាវនាវពីសមាជិកសភាសហរដ្ឋអាមេរិក និងមន្ត្រីរដ្ឋដើម្បីដាក់បម្រាមលើកម្មវិធីនេះនៅទូទាំងប្រទេសជុំវិញការព្រួយបារម្ភអំពីឥទ្ធិពលរបស់រដ្ឋាភិបាលចិនជុំវិញវេទិកានេះ។ ពលរដ្ឋនៅរដ្ឋម៉ុងតាណាមួយចំនួន បានយល់ស្របយ៉ាងប្រុងប្រយ័ត្នជាមួយបម្រាមនេះ ដោយលើកឡើងពីហានីភ័យធ្ងន់ធ្ងរជាមួយកម្មវិធី Tik Tok។ រដ្ឋម៉ុងតាណា ដែលមានចំនួនប្រជាជនត្រឹមតែជាង១លាននាក់ បាននិយាយថា ក្រុមហ៊ុន Tik Tok អាចប្រឈមការផាកពិន័យសម្រាប់ការបំពានណាមួយ និងពិន័យបន្ថែមចំនួន១ម៉ឺនដុល្លារក្នុងមួយថ្ងៃ ប្រសិនបើក្រុមហ៊ុននេះបំពានបម្រាម៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am