អ៊ុយក្រែន និយាយថា កម្លាំងរុស្សីកំពុងដកថយក្បែរទីក្រុង Bakhmut

2023/05/19 09:55:34 am        339

អ៊ុយក្រែន៖ ទាំងយោធាអ៊ុយក្រែន និងអង្គភាពទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី សុទ្ធតែបានរាយការណ៍ពីការដកថយរបស់រុស្ស៊ីបន្ថែមទៀត នៅជុំវិញទីក្រុង Bakhmut កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងគីវ បានបន្តរុញជាមួយនឹងការវាយរុលទៅមុខដ៏ធំបំផុតរបស់ខ្លួន ក្នុងរយៈពេល៦ខែ មុនការវាយបកដែលគ្រោងទុក។

ទាហានអ៊ុយក្រែននៅជិតសមរភូមិជួរមុខ បានឲ្យដឹងថា រុស្ស៊ីកំពុងបាញ់ផ្លោងដាក់ផ្លូវចូល ដើម្បីពន្យឺតល្បឿនការវាយលុករបស់អ៊ុយក្រែន ដែលបានផ្លាស់ប្តូរសន្ទុះ បន្ទាប់ពីជាច្រើនខែនៃការទទួលបានជ័យជម្នះយ៉ាងយឺតៗរបស់រុស្ស៊ី នៅក្នុងការប្រយុទ្ធថ្មើរជើងដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។

លោក Petro Podaru មេបញ្ជាការកងកាំភ្លើងធំអ៊ុយក្រែន បាននិយាយថា៖ «ឥឡូវនេះ ដោយភាគច្រើន នៅពេលដែលយើងបានចាប់ផ្តើមរុលទៅមុខ ពួកគេកំពុងបាញ់ផ្លោងដាក់គ្រប់ផ្លូវទៅកាន់ទីតាំងខាងមុខទាំងអស់ ដូច្នេះរថពាសដែករបស់យើងមិនអាចបញ្ជូនទ័ពថ្មើរជើង គ្រាប់រំសេវ និងរបស់របរផ្សេងៗទៀតបាននោះទេ»។

យោធាអ៊ុយក្រែនបានឲ្យដឹងថា ទាហានបានរុលទៅកន្លែងនានាជិត ២គីឡូម៉ែត្រ។ កងកម្លាំងរបស់ខ្លួនបានការពារអស់រយៈពេលកន្លះឆ្នាំ ដោយពុះពារនឹងការវាយលុកយ៉ាងធំពីសំណាក់ទីក្រុងមូស្គូ ដែលត្រឹមតែទទួលបានជ័យជម្នះចន្តិចម្តងៗ។

ជ័យជម្នះរបស់អ៊ុយក្រែន បានមកអមជាមួយនឹងការបែកបាក់កាន់តែធំឡើងៗ នៅក្នុងកងកម្លាំងរុស្ស៊ី រវាងអង្គភាពទាហានស៊ីឈ្នួល Wagner ដែលដឹកនាំយុទ្ធនាការ នៅក្នុងទីក្រុង Bakhmut និងកងទ័ពជាតិរុស្ស៊ី។

ទីក្រុងគីវ និយាយថា ខ្លួនបានចាប់ផ្តើមការរុលទៅមុខ នៅជុំវិញ Bakhmut ជាការចាប់ផ្ដើមនាំមុខ ចំពោះការវាយបកដ៏ធំនាពេលឆាប់ៗនេះ ដែលខ្លួនសង្ឃឹមថា នឹងកែប្រែស្ថានការណ៍ ប្រឆាំងនឹងការវាយលុករយៈពេល១៥ខែរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am