ក្រសួង​អប់រំ និង ស​.​ស​.​យ​.​ក ​សហការ​ដាក់​ដំណើរការ ​App ថ្មី ​កម្មវិធី​ស្វ័យ​សិក្សា ​«MoEYS E-Learning»

2021/05/07 08:17:50 pm        165

ភ្នំពេញ ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​សហការ​ដាក់​ដំណើរការ​កម្មវិធី​ស្វ័យ​សិក្សា ​«MoEYS E-Learning » ចាប់ពី​ថ្ងៃទី​០៧​ ខែឧសភា ឆ្នាំ​២០២១​តទៅ ដើម្បី​ជំរុញ​ការអប់រំ​ពី​ចម្ងាយ ,​ការអប់រំ​បែប​ឌីជីថល ​និង​ផ្តល់​ភាព​ងាយស្រួល​ដល់​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​អាច​សិក្សា​ដោយ​ខ្លួនឯង​ក្នុង​បរិបទ​កូ​វីដ​-១៩ នេះ​។

ឯកឧត្តម សុខ សប្បាយ​ណា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើងថា ​កម្មវិធី​ស្វ័យ​សិក្សា Moeys E-learning នេះ កើត​ចេញ​តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​ ជា​បន្តបន្ទាប់ ​ក្នុង​ជំនួប​រវាង ឯកឧត្ដម​បណ្ឌិត​សភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន ​និង​ឯកឧត្ដម ហ៊ុន ម៉ា​នី នា​ថ្ងៃទី​១៤​ ខែឧសភា ឆ្នាំ​២០២០ ​កន្លងទៅ ​និង​ទទួល​បាន​ការ​គាំទ្រ​ជា​ស្មារតី​ដោយ គណៈកម្មការ អប់រំ យុវជន កីឡា កិច្ចការ​សាសនា វប្បធម៌ ​និង​ទេសចរណ៍ នៃ​រដ្ឋ​សភាជាតិ​នោះ​គឺ App ថ្មី​នេះ​ នឹង​ជួយ​សម្រួល​ដល់​ការងារ​ស្វ័យ​សិក្សា​ដល់​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស ការ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ​ជា​វិធីសាស្ត្រ​បន្ថែម​មួយទៀត​សម្រាប់​សិស្សានុសិស្ស ​ដើម្បី​បង្កើន​ចំណេះដឹង​ផ្ទាល់ខ្លួន ដើម្បី​ខ្លួនឯង ​អនាគត​ខ្លួនឯង​ និង អនាគត​កម្ពុ​ជា​ ដោយ​ស្រប​ទៅតាម​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ហើយ​ក៏ជា​ការផ្ដល់​ឱកាស​ឲ្យ​សិស្ស​បង្កើន​ចំណេះដឹង​ខ្លួនឯង ​និង​បន្ត​ការសិក្សា​ក្នុងពេលដែល​សាលារៀន​កំពុង​បន្ត​បិទទ្វារ​នៅ​ក្នុង​បរិបទ​កូ​វីដ​១៩​នេះ​។

ឯកឧត្តម សុខ សប្បាយ​ណា​ បញ្ជាក់ថា ​នេះ​ជា កម្មវិធី​ទូរ​ស័ព្ទ​ដែល​ត្រូវ​បាន​ដាក់​សម្រាប់​ការ​ប្រើប្រាស់​នេះ ត្រូវ​បានធ្វើ​ការសាកល្បង​គ្រប់​ជ្រុងជ្រោយ​ធ្វើ​យ៉ាង​ណា​សំដៅ​ដល់​ការ​ផ្តល់ជូន​ភាព​ងាយស្រួល ជាពិសេស​ជា​ការ​ដំឡើង​ដោយ​ស្នាដៃ​ខ្មែរ ​១០០% ដែល​គិតដល់​ត្រឹម​ថ្ងៃ​ម្សិលមិញ​នេះ មាន​អ្នក​ចុះឈ្មោះ​បាន​ប្រមាណ​៣​ម៉ឺន​នាក់​ហើយ​។

លោក ឈន ឈុន​ឡេង អ្នកបច្ចេកទេស​ដំឡើង ​App មកពី E School Cambodia បាន​បញ្ជាក់ថា កម្រិត​ការងារ​បច្ចេកទេស​ទៅលើ App ថ្មី​នេះ ​គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ ​ការរៀបចំ​ជា​លក្ខណៈ​ខ្មែរ ​និង​កម្រិត​ពិភពលោក ដែល​អាច​ប្រកួតប្រជែង​ជាមួយ​គេ​បាន ​សូម្បីតែ​កម្រិត​ទូរ​សព្ទ​ទាប​ក៏​អាច​ប្រើប្រាស់​បាន ​និង​ទោះបី​សិស្សានុសិស្ស​នៅ​តាម​ជនបទ​ក៏​អាច​ប្រើប្រាស់​នូវ​កម្មវិធី​នេះ​បាន​ដោយ​រលូន​ផងដែរ​។

ឯកឧត្តម​បណ្ឌិត រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ​កម្មវិធី​នេះ​ជា​កម្មវិធី​ថ្មី​ក៏ពិត​មែន​ប៉ុន្តែ គឺជា​កិច្ចការ​មួយ​បំពេញ​បន្ថែម​ជាមួយ​នឹង​យន្តការ​ដែល​បាន​ធ្វើ​កន្លងមក​រួចទៅហើយ ​ខណៈដែល​ក្រសួង​អប់រំ​មាន​ផែនការ​យុទ្ធសាស្ត្រ​អប់រំ ​2019- 2023​ ដែលជា​ការ​ចង្អុលបង្ហាញ​ការងារ​អប់រំ​ឌីជីថល និង​ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩​ ក្រសួង​អប់រំ​ បាន​បង្វែរ​បញ្ហា​ប្រឈម​ទៅជា​ឱកាស​ពង្រឹង​ការអប់រំ​បែប​ឌីជីថល​តាមរយៈ​យន្តការ​មួយ​ចំនួន​ដែល​បាន​ដាក់​ចេញ​នៅពេល​កន្លងមក​។ ឯកឧត្តម ​បាន​បញ្ជាក់ថា ​កម្មវិធី​នេះ ​ក៏​ជា​ឧបករណ៍​ជំរុញ​បន្ថែម​សម្រាប់​ការសិក្សា​ពី​ចម្ងាយ​របស់​សិស្សានុសិស្ស​គ្រប់​កម្រិត ​និង​ក៏បាន​ចូលរួម​ជា​កិច្ចសហការ​មួយ​ក្នុង​ចក្ខុវិស័យ​អប់រំ​របស់​ក្រសួង​អប់រំ ​យុវជន និង​កីឡា​ផងដែរ​។

សូមបញ្ជាក់ថា កម្មវិធី MoEYS E-Learning App គឺ​កម្មវិធី​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​វីដេអូ​សិក្សា​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ​អម​ជាមួយ​ការ​បញ្ចូល​សៀវភៅ​សិក្សា (​ចំណេះដឹង​ទូទៅ​ រឿងនិទាន ភាសាបរទេស​) ព្រមទាំង​មាន​លំ​ហាត់​សម្រាប់​ការអនុវត្ត​ក៏ដូចជា​ព័ត៌មាន​អប់រំ​ផ្សេងៗ​។ ​មុខងារ​ពិសេសៗ​បន្ថែម​នៃ​កម្មវិធី​មានដូចជា ​៖ (១) Download៖ វីដេអូ​សិក្សា និង​សៀវភៅ ​អាច​ទាញ​យក​មក​ប្រើប្រាស់​ពេល​មិន​មាន​អ៊ី​ធឺ​ណិ​ត (Offline) ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​អ៊ីនធឺណិត​ (២) Multi-User៖ អ្នកប្រើប្រាស់​អាច​ប្រើ ៥​គណនី​ផ្សេងគ្នា លើ​ទូរស័ព្ទ​តែមួយ ​(Switch User Method) ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​ទូរស័ព្ទ ​(៣) Reminder ៖ គឺ​ការកំណត់​តារាង​កាលវិភាគ​សិក្សា​ផ្ទាល់ខ្លួន ដើម្បី​លើកទឹកចិត្ត ​និង​ដាស់តឿន​សិស្ស​ក្នុង​ការ​រៀនសូត្រ​តាមរយៈ​ Push Notification (៤) Graph សិក្សា ​៖ មុខងារ​នេះ​ ប្រាប់​ពី​ចំនួន​ម៉ោង​ប្រើប្រាស់​កម្មវិធី ភាគរយ​សិក្សា​តាម​មុខវិជ្ជា ​មេរៀន និង​លទ្ធផល​លំ​ហាត់​ ដើម្បី​មាតាបិតា និង​សិស្ស​ខ្លួនឯង​ផ្ទាល់​តាមដាន ​ការសិក្សា និង​អភិវឌ្ឍ​ការសិក្សា​របស់​សិស្ស (៥) ឯកសារ​មេរៀន​ ៖ ជា​ជំនួយ​ដល់​សិស្ស​ក្នុង​ការ​សិក្សា និង​អាច Download ទុក​បាន (៦) Ownership: ​សិស្ស​អាច​ដាក់​ឈ្មោះ និង​រូប របស់ខ្លួន​ នៅក្នុង​កម្មវិធី (៧) កម្មវិធី​នេះ​ជា Platform មួយ​នៃ​បណ្តុំ​វីដេអូ​សិក្សា សៀវភៅ​សិក្សា ​ការ​តេស្ដ​សមត្ថភាព ​និង​ព័ត៌មាន​ថ្មីៗ​ស្ដីពី​ការអប់រំ (៨) វេទិកា​សំណួរ ចម្លើយ​នៅ​ក្រោម​វីដេអូ (៩) រាល់​ការ​រចនា​ទាំងអស់ គឺ​ថ្មី​ទាំងស្រុង​ដោយ​មិន​មាន​ការ​លួចចំលង (Original Artwork) (១០) មុខងារ History ​និង Bookmark ផងដែរ​៕

អ​ត្ថបទ ៖ រក្សា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm