លីទុយអានី៖ សម្ព័ន្ធយោធា ណាតូ នឹងដើរថយក្រោយទៅកាន់អនាគតនៅកិច្ចប្រជុំកំពូលក្រុង វីល នីស(Vilnius) នៅក្នុងប្រទេសលីទុយអានី របស់ខ្លួន ក្នុងខែកក្កដា ដោយក្រុមមេដឹកនាំ ត្រៀមអនុម័តផែនការយោធាសម្ងាត់មានរាប់ពាន់ទំព័រ ដែលនឹងនិយាយលម្អិតជាលើកដំបូងចាប់តាំងពីសង្រ្គាមត្រជាក់ ពីរបៀបដែលសម្ព័ន្ធយោធានេះ នឹងឆ្លើយតបទៅកាន់ការវាយប្រហាររបស់រុស្ស៊ី។
វិធានការនេះបង្ហាញពីការផ្លាស់ប្ដូរមូលដ្ឋានគ្រឹះ ដែលសម័ន្ធយោធាណាតូដឹកនាំដោយសហរដ្ឋអាមេរិក មិនធ្លាប់បានឃើញពីភាពចាំបាច់ក្នុងកាបង្កើតគម្រោងការពារជាតិទ្រង់ទ្រាយធំជាច្រើនទសវត្ស៍មកនេះ ខណៈខ្លួនបានធ្វើសង្រ្គាមទ្រង់ទ្រាយតូច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ និងមានអារម្មណ៍ថាលែងមានការគំរាមកំហែងទៀតហើយ ក្រោយការដួលរលំសហភាពសូវៀត។
ប៉ុន្តែសង្រ្គាមដ៏ធំបំផុតមិនធ្លាប់មាននៅតំបន់អឺរ៉ុប ចាប់តាំងពីឆ្នាំ១៩៤៥មក បានរាលដាលហួសពីព្រំដែនរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដែលពេលនេះ សម្ព័ន្ធយោធាមួយនេះ កំពុងព្រមានថា ខ្លួនត្រូវតែអនុវត្តន៍គ្រប់ផែនការទាំងអស់ឲ្យបានល្អ មុនពេលផ្ទុះជម្លោះដ៏កម្រជាមួយប្រទេសណាមួយ ដូចជាទីក្រុង Moscow ។

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ឧសភា ថា លោកសង្ឃឹមថា សម្ព័ន្ធយោធានេះ នឹងយល់ព្រមលើការសន្យាវិនិយោគថ្មីមួយដែលនឹងត្រូវចំណាយ២% នៃទិន្នផលសរុបក្នុងស្រុករបស់ខ្លួន (GDP) លើវិស័យការពារជាតិ នៅជំនួបកំពូលរបស់សម្ព័ន្ធនេះ នាពេលខាងមុខក្នុងទីក្រុងវីលនីស ប្រទេសលីទុយអានី ៕