ឯកអគ្គរាជទូតជប៉ុនកត់សម្គាល់ថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស

2023/05/19 06:07:31 pm        343

ភ្នំពេញ៖ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ( UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោក UENO Atsushi ដែលត្រូវបានរដ្ឋាភិបាលជប៉ុន ចាត់បញ្ជូនមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ដែលជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដម ឯកអគ្គរាជទូត និងសហការី​ដែលបានអញ្ជើញមកជួបពិភាក្សាការងារនាពេលនេះ​ បានបញ្ជាក់ឲ្យឃើញពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលមានតាំងពីរឆ្នាំ១៩៩៣មក​ ហើយមានភាពរឹងមាំ​ជាប្រវត្តិសាស្រ្ដ។

ក្នុងឱកាសនោះឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានខែដែរលោកបានបំពេញបេសកកម្មនៅកម្ពុជា លោកបានធ្វើដំណើរ​ទៅតាមបណ្ដាខេត្តចំនួន១០​ នៃកម្ពុជា ​ដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅជនបទ និង​បានកត់សម្គាល់ថា​ កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស​ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានជម្រាបជូនពីបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាឲ្យជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទ ​មានភាពធូធារ ស៊ីវីល័យ​ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ​ របស់ប្រជាពលរដ្ឋនៅជនបទ គឺតាម​រយៈការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ​និងការផ្គតផ្គង់ទឹកស្អាត និង​អនាម័យ​ដែលជាឆ្អឹងខ្នង​សេដ្ឋកិច្ចដ៏សំខាន់​ របស់ប្រជាកសិករនៅជនបទ។

ការផ្គតផ្គង់ទឹកស្អាត​ និងអនាម័យជនបទ សម្រេចឲ្យបាន ​១០០% នៅឆ្នាំ២០២៥ ជាទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាទិសដៅប្រកបដោយចិរភាពរបស់អង្គការ​សហប្រជាជាតិ៕អត្ថបទ៖ ចេន សុជាតា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm