ស្ទឹងត្រែង ៖ នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ មានសំឡេងផ្ទុះយ៉ាងខ្លាំងនៅលើអាកាស និង ធ្លាក់ជាបំណែកជាច្រើនមកលើដី ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់នឹងព្រំដែនកម្ពុជា–ឡាវ ។
លោក ហម សាវួន មេប៉ុស្តិ៍អូរស្វាយ បានឲ្យដឹងថា សមត្ថកិច្ចបានប្រមូលបំណែកដែកដែលធ្លាក់ពីលើអាកាសយកទៅរក្សាទុក។ ជុំវិញករណី ខាងលើនេះ គេមិនទាន់ដឹងពីហេតុការណ៍នោះ នៅឡើយទេ៕





