ក្រុមកីឡាករអត្តពលកម្មមានពិការភាពហ្វឹកហាត់កាន់តែខ្លាំង គោលដៅការពារមេដាយមាស

2023/05/19 08:35:48 pm        409

ភ្នំពេញ៖ ក្រុមកីឡាករ អត្តពលកម្មមានពិការភាព បង្កើនការហ្វឹកហាត់ដោយគ្មានការឈប់សម្រាក ក្នុងគោលដៅសំខាន់ គឺការពារមេដាយមាស ដែលខ្លួនធ្លាប់ដណ្ដើមបាន។ ​នេះជាការលើកឡើង ស្របពេលដែលព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមចូលមកដល់នៅខែក្រោយនេះ។

ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបានបិទបញ្ចប់ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបព្រឹត្តិការណ៍ អាស៊ាន​ប៉ារ៉ាហ្គេម។ ព្រឹត្តិការណ៍នេះ គឺនឹងចាប់ផ្ដើមនៅដើមខែក្រោយ ចាប់ពីថ្ងៃទី ៣ រហូត​ដល់ថ្ងៃទី ៩មិថុនា ដោយមាន អត្តពលិកមានពិការភាព គណៈប្រតិភូ ក៏ដូចជាមន្រ្តីបច្ចេកទេស​ប្រមាណ ៣៥០០នាក់។ នេះជាការលើកឡើងរបស់ ​អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក។

ស្របពេលការប្រកួតកាន់តែខិតចូលមកដល់ គ្រប់អត្តពលិកមានពិការភាពទាំងអស់សុទ្ធតែបង្កើន​ការ​ហ្វឹកហាត់រៀងខ្លួន។

ក្រុមកីឡាករប្រណាំងរទេះ ជាប្រភេទកីឡាមានសក្ដានុពលសម្រាប់កម្ពុជា ដោយធ្លាប់ដណ្ដើម​បាន​ទាំងមេដាយមាស ប្រាក់ សំរឹទ្ធ បច្ចុប្បន្នក៏ហ្វឹកហាត់ដោយគ្មានការឈប់សម្រាកផងដែរ។ ពួកគេបានដាក់គោលដៅ ​គឺការពារមេដាយមាស​ ដែលខ្លួនធ្លាប់ទទួលឱ្យបាន សម្រាប់ការធ្វើ​ជាម្ចាស់​ផ្ទះ អាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងដែរនេះ គឺមានការប្រកួត​ទទួល​បានមេដាយចំនួន ១៣ប្រភេទ និងមាន ១ប្រភេទកីឡាជាការសម្ដែង។ សម្រាប់ការធ្វើជាម្ចាស់​ផ្ទះនេះ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក​ បានដាក់ក្ដីរំពឹងថា កម្ពុជានឹងទទួលបានមេដាយទាំងមាស​ ប្រាក់ សំរឹទ្ធ ច្រើនទ្វេដង ពីការចេញទៅប្រកួតនៅ​ឥណ្ឌូនេស៊ី។

ការប្រកួត អាស៊ានប៉ារ៉ាហ្គេមខាងមុខនេះ កម្ពុជាមានកីឡាករ កីឡាការិនីចូលរួមប្រកួតសរុបជាង ២៣០រូប។ ចំពោះអត្តពលិក គណៈប្រតិភូ ក៏ដូចជា មន្រ្តីបច្ចេកទេសអន្តរជាតិ ដែលនឹងចូលរួមវិញ គឺមានចំនួនប្រមាណ ៣៥០០នាក់។ ការរៀបចំព្រឹត្តិការណ៍ ​អាស៊ានប៉ារ៉ាហ្គេម គឺរាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់ជូនគ្រប់យ៉ាងដូចទៅនឹងអ្វីដែល រាជរដ្ឋាភិបាលផ្ដល់ជូន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត

2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm