អាស៊ីកណ្តាលបង្កើតទំនាក់ទំនងជាមួយចិន ស្របពេលលោក Xiជំរុញឲ្យមានមិត្តភាពឋិតឋេរយូរអង្វែង

2023/05/19 09:22:19 pm        359

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រមុខរដ្ឋបណ្តាប្រទេសនៅអាស៊ីកណ្តាល បានជួបជុំគ្នា​នៅ​ក្នុងទីក្រុងប្រវត្តិសាស្រ្ត Xian ប្រទេសចិន សម្រាប់ជំនួបទល់​មុខគ្នាជាមួយមេដឹកនាំចិនលោក Xi Jinping ដោយសង្ឃឹមថានឹងទទួលបានការសន្យាចំពោះមិត្តភាពឋិតឋេរយូរអង្វែង ក៏ដូចជា​ត្រួសត្រាយផ្លូវ​សម្រាប់កិច្ចប្រជុំកំពូល ដែលគេរំពឹងថា នឹងទទួលបានកិច្ចព្រមព្រៀងក្នុងតំបន់​ជាមួយទីក្រុងប៉េកាំង ។

ក្រសួងការបរទេសចិន និយាយថា ជំនួបទ្វេភាគី នឹងរៀបចំឡើងជាក្រុមនៅថ្ងៃសុក្រនេះ ដែលជាជំនួបផ្ទាល់លើកដំបូងរបស់ក្រុមមេដឹកនាំអាស៊ីកណ្តាលទាំង ៦ប្រទេស ជាទីដែលលោក Xiនឹងថ្លែងសុន្ទរកថាសំខាន់ ។ ឯកសារនយោបាយសំខាន់ៗ នឹងត្រូវចុះហត្ថលេខាផងដែរ ។

នៅទូទាំងទីក្រុង Xian ដោយសារថាកន្លែងផ្លូវសូត្របុរាណ(Silk Road) មានប្រវត្តិទាក់ទិននឹងអរិយធម៌អធិរាជចិន រហូតដល់ផ្លូវភាគខាងលិចដែលមានអាយុកាលជាង ១សហវត្សរ៍ បដា ផ្ទាំងប៉ាណូ ហើយសូម្បីតែស្លាកសញ្ញារថយន្តតាក់ស៊ី ក៏មានផ្សព្វផ្សាយកិច្ចប្រជុំកំពូលនេះផងដែរ ។

បច្ចុប្បន្នចិន កំពុងបង្កើនការចូលរួមសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួនជាមួយអតីតរដ្ឋសហភាពសូវៀតទាំងនេះ ស្របពេលរុស្ស៊ីបញ្ជូនធនធានដែលពួកគេមានចូលទៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ។ រដ្ឋនៅអាស៊ីកណ្តាលមួយចំនួន ក្រោកឈរប្រឆាំងទីក្រុងម៉ូស្គូ ក្នុងនោះប្រទេសកាហ្សាក់ស្ថាន ពុំទទួលស្គាល់តំបន់គ្រប់គ្រងដោយរុស្ស៊ីនោះឡើយ នៅតំបន់ភាគខាងកើតអ៊ុយក្រែន ហើយប្រទេសតាហ្ស៊ីគីស្ថាន ទាមទារឲ្យមានការគោរពច្រើនជាងនេះ ពីវិមានក្រឹមឡាំង ។

សូមបញ្ជាក់ថា ប្រមុខរដ្ឋដំបូងគេដែលបានមកដល់ទីក្រុង Xian គឺប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayevដែលប្រទេសរបស់លោក គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅអាស៊ីកណ្តាល ។ ពេលលោក Tokayev ជួប លោក Xi មេដឹកនាំចិនរូបនេះ បានស្វាគមន៍រូបលោកយ៉ាងកក់ក្តៅ និងបានជូនពរគាត់នៅថ្ងៃខួបកំណើតលើកទី ៧០ របស់គាត់ ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm