
បណ្ដាមេដឹកនាំសហភាពអឺរ៉ុបមកពីក្រុមប្រទេសទាំងប្រាំពីរ (G7) បានបើកកិច្ចពិភាក្សាតុមូលនៅថ្ងៃសុក្រ (១៩ ឧសភា)នេះ នៅខាងក្រៅកិច្ចប្រជុំកំពូលនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
កិច្ចពិភាក្សាតុមូលនោះ រួមមានប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni ។ ពួកគេនឹងត្រូវបានចូលរួមដោយសមភាគីរបស់ខ្លួនមកពីសហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា សម្រាប់កិច្ចប្រជុំមេដឹកនាំក្រុមប្រទេសទាំង៧ (G7) នេះ ។
ប្រភពពីសហភាពអឺរ៉ុបបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមជាមួយបណ្ដាមេដឹកនាំនៃប្រទេសប្រជាធិបតេយ្យជឿនលឿនបំផុតរបស់ពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ពួកគេ។
មេដឹកនាំក្រុមប្រទេសទាំង៧ (G7) ត្រូវបានគេរំពឹងថានឹងប្រកាសពីការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រទេសរុស្ស៊ី និងពិភាក្សាយុទ្ធសាស្ត្រលើជម្លោះមានរយៈពេលជាងមួយឆ្នាំនេះ ដែលពុំមានសញ្ញានៃភាពធូរស្រាលក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនេះ៕