
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានជួបពិភាក្សាទ្វេភាគីនៅថ្ងៃសុក្រ (១៩ ឧសភា)នេះ មុនពេលកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងប្រាំពីរ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។
លោក Macron បានប្រាប់លោក Kishida ថាកិច្ចប្រជុំកំពូលនេះនឹងផ្តល់ពេលវេលាសម្រាប់ការរួបរួមទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងអនុញ្ញាតឱ្យបណ្ដាមេដឹកនាំជំំរុញឲ្យមានជំហានរីកចម្រើនលើបញ្ហាជាច្រើនរួមទាំងថាមពល អាកាសធាតុ ប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ច។
លោក Macron បាននិយាយថា "ខ្ញុំក៏សង្ឃឹមថាយើងអាចបន្តផែនទីបង្ហាញផ្លូវទ្វេភាគីដែលយើងបានកំណត់រួមគ្នា ដែលពេលនេះបានបញ្ចប់ ហើយនឹងអនុញ្ញាតឱ្យយើងកសាងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំសម្រាប់ឆ្នាំខាងមុខទៀត"៕