របាយការណ៍វាយតម្លៃតម្រូវការបច្ចេកវិទ្យាសម្រាប់កម្ពុជា ជាវិធីសាស្ត្រដឹកនាំប្រទេសបានដាក់ឲ្យប្រើប្រាស់

2023/05/20 04:13:59 am        552

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវរបាយការណ៍វាយតម្លៃតម្រូវការបច្ចេកវិទ្យា សម្រាប់ព្រះរាជាណាចក្រម្ពុជា ខណៈ របាការណ៍នេះ ត្រូវបានចាត់ទុកជាគំរូមួយ សម្រាប់វិធីសាស្ត្រក្នុងការដឹកនាំប្រទេស ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវរបាយការណ៍នេះ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិ ការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា របាយការណ៍វាយតម្លៃតម្រូវការបច្ចេកវិទ្យា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ របស់កម្ពុជា ដែលលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានកំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ជាឧបករណ៍អាទិភាពដ៏សំខាន់ ក្នុងការប្រែក្លាយសេដ្ឋកិច្ច ទៅជាប្រទេសដែលមាន​ចំណូលមធ្យមកម្រិត​ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសធនាគារបច្ចេកវិទ្យា នៃអង្គការសហប្រជាជាតិ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (UNTB-LDC) បានគាំទ្រផលិតរបាយការណ៍នេះ និងជំរុញទៅភាគីពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួង គ្រឹះស្ថានអប់រំ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ប្រើប្រាស់របាយការណ៍នេះ ជាធនធានដ៏សំខាន់ ។

លោកបណ្ឌិត Taffere Tesfachew នាយកគ្រប់គ្រងស្តីទី នៃធនាគារបច្ចេកវិទ្យា នៃអង្គការសហប្រជាជាតិ លើកឡើងថា របាយការណ៍នេះ ត្រូវបានចាត់ទុកជាគំរូមួយ សម្រាប់វិធីសាស្ត្រ ក្នុងការដឹកនាំប្រទេស និងឆ្លើយតបទៅនឹងតម្រូវការ និងជាឯកសារអន្តរាគមន៍ទាន់ពេលវេលាមួយ ស្របតាមផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ កម្ពុជានៅឆ្នាំ២០៣០ ដែលរួមបញ្ចូលទាំងការយកចិត្តទុកដាក់ទៅលើសមត្ថភាព នៃការអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ។

យោងតាមការពិគ្រោះយោបល់ជាមួយអ្នកអនុវត្ត និងអ្នកជំនាញក្នុងវិស័យផ្សេងៗ ក្នុងប្រទេសកម្ពុជា របាយការណ៍នេះ បានកំណត់នូវសំណុំនៃបច្ចេកវិទ្យាអទិភាព ដែលត្រូវបានណែនាំ​សម្រាប់ផ្ទេរមកកម្ពុជា ។ បច្ចេកវិទ្យាដែលត្រូវបានកំណត់មានភាពពាក់ព័ន្ធ និងសមស្របក្នុងការដោះស្រាយនូវតម្រូវការ នៃវិស័យអទិភាពសម្រាប់មហិច្ឆតាអភិវឌ្ឍ របស់កម្ពុជា ដូចជា ថាមពល កសិកម្ម ការអប់រំ សុខាភិបាល ការអភិរក្ស និងបរិស្ថាន ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm