នគរបាលឃាត់ខ្លួនបុរសម្នាក់ ដែលបើករថយន្តយ៉ាងលឿនបំបុកច្រកទ្វារបុរីវ៉ាទីកង់

2023/05/20 04:56:19 am        56

ទីក្រុងវ៉ាទីកង់បាននិយាយថា បុរសម្នាក់បើករថយន្តបំពានសន្តិសុខរបស់វ៉ាទីកង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (១៨ ឧសភា) ដោយបើកបរក្នុងល្បឿនលឿនកាត់ច្រកទ្វារនៃទីក្រុងដែលចាត់ទុកជារដ្ឋមួយនេះ ហើយបើកទៅដល់ទីធ្លាក់ណ្តាលនៃវិមាន Apostolic មុនពេលត្រូវបានចាប់ខ្លួន។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា នគរបាលវ៉ាទីកង់ម្នាក់បានបាញ់កាំភ្លើងហើយបានបុករថយន្តនោះ។ បុរសដែលជាជនសង្ស័យមានវ័យប្រហែល៤០ឆ្នាំ ហើយស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនប្រក្រតីនោះ មិនបានចូលទៅជិតផ្ទះសំណាក់នៅផ្នែកម្ខាងទៀតនៃវិមានវ៉ាទីកង់ ដែលសម្តេចប៉ាប ហ្វ្រង់ស៊ីស គង់នៅនោះទេ។

សេចក្តីថ្លែងការណ៍បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៨ យប់ ពេលដែលបុរសនោះបានបើករថយន្តឆ្លងកាត់ច្រកទ្វារ Saint Ann ដែលជាច្រកចូលមួយក្នុងចំណោមច្រកចូលជាច្រើនដែលបំបែករដ្ឋអធិបតេយ្យភាពទំហំ ១០៨ ហិចតានេះពីទីក្រុងរ៉ូម។

ដំបូងឡើយ បុរសនោះបានព្យាយាមចូលទៅក្នុងវិមានវ៉ាទីកង់ ប៉ុន្តែឆ្មាំល្បាតស្វីសបានបណ្ដេញគេចេញនៅមាត់ច្រកទ្វារ។ បន្ទាប់មក បុរសនោះបានបើករថយន្តដោយបង្កើនល្បឿនយ៉ាងលឿន ហើយបើកកាត់ច្រកទ្វារព្រមទាំងប៉ុស្តិ៍ត្រួតពិនិត្យទីពីរនៅជិតខាងក្រោយវិហារ St. Peter's Basilica ទៀតផង។

នគរបាលម្នាក់បានបាញ់កាំភ្លើងមួយគ្រាប់ ហើយបានបុករបាំងខាងមុខរបស់រថយន្ត ប៉ុន្តែបុរសនោះបន្ថែមល្បឿនទៅមុខ ហើយបានទៅដល់ទីធ្លា San Damaso ដែលជាផ្នែកនៃវិមាន Apostolic ជាទីដែលសម្តេចប៉ាបពីមុនគង់នៅ និងជាទីដែលសម្តេចប៉ាប ហ្វ្រង់ស៊ីស នៅតែជួបប្រជុំផ្លូវការ។

ជនសង្ស័យត្រូវបានចាប់ខ្លួននៅទីធ្លា ហើយដាក់ក្នុងគុកតូចមួយរបស់វិមានវ៉ាទីកង់ ជាទីដែលលោកត្រូវបានពិនិត្យដោយក្រុមវេជ្ជបណ្ឌិតរបស់ទីក្រុងវ៉ាទីកង់៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm