ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២​ ទាំង​៣​ប្រភេទ ​ជូន​ឥស្សរជន ​និង​ប្រជាពលរដ្ឋ​

2021/05/07 02:19:35 pm        226

ភ្នំពេញ ៖ ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ នា​ព្រឹក​ថ្ងៃទី​៧ ឧសភា ២០២១​នេះ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ ​ទាំង​៣​ប្រភេទ គឺ​កូ​វី​សែ​ល​(​ទទួល​អាជ្ញាប័ណ្ណ​ផលិត​ពី​ក្រុមហ៊ុន​ AstraZeneca) ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់ ​ជូន​ឥស្សរជន ​និង​ប្រជាពលរដ្ឋ​។

លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយ​ក​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ​បាន​លើកឡើងថា ថ្ងៃនេះ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ក៏ដូចជា​ម​នី្ទ​រ​ពេទ្យ​ផ្សេងទៀត ​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២​។ ​ហើយ​វ៉ាក់សាំង​កូ​វី​សែ​ល សម្រាប់​ចាក់​វ៉ាក់សាំង​លើ​មនុស្ស ​អាយុ​៦០​ឆ្នាំ​ឡើងទៅ​។ ក្នុងនោះ​ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ដូ​ស​ទី​១ បាន​ចំនួន​ជាង​៦០០០​នាក់ ​ទន្ទឹម​នឹងនោះ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល កាលពី​ថ្ងៃទី​៦​ ខែមីនា ឆ្នាំ​២០២១ ដូច្នេះ​អ្នក​ដែល​ដល់​ថ្ងៃ​កំណត់​ត្រូវ​ចាក់​វ៉ាក់សាំង ​សូម​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង ព្រោះ​វ៉ាក់សាំង​កូ​វី​សែ​ល មាន​ចំនួន​កំណត់ ​ព្រោះថា​ ម​នី្ទ​រ​ពេទ្យ​ពិបាក​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​ផ្សេង ​ហើយ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ខុស​ទីតាំង គឺ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​វ៉ាក់សាំង ​និង​ការ​ផ្តល់​ឲ្យ​នេះ អត់​បាន​គ្រប់គ្រាន់​ទាំង​អស់គ្នា​នោះទេ​។ ដូច្នេះ​ តម្រូវ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​តាម​ទីតាំង ដែល​អ្នក​ចាក់​វ៉ាក់សាំង​ពីមុនមក ​ដើម្បី​ឲ្យ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បាន​គ្រប់គ្នា​។

ជាមួយគ្នា​នោះដែរ ប្រជាពលរដ្ឋ មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ បាន​លើកឡើង​ស្រដៀង​គ្នា​ថា គាត់​បាន​មក​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ដូ​ស​ទី​២​តាម​ការ​កំណត់ ដើម្បី​ការពារ​សុខភាព និង​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ​និង​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ ​បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ជូន​គាត់​ និង​ប្រជាពលរដ្ឋ​ទាំងអស់​។

​ឋិត​ក្នុងស្ថានភាព​ដ៏​លំបាក​នេះ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស ​បានបញ្ជាក់​ទៀតថា បងប្អូន​ប្រជាពលរដ្ឋ​បាន​ដឹង​ទាំង​អស់គ្នា​ហើយ​ថា ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ប្រជា​ពលរដ្ឋ​ជាង​១​ម៉ឺន​នាក់ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​សព្វថ្ងៃ​ចំនួន​នៃ​ការឆ្លង​នេះ​ នៅមាន​ចំនួន​៣​ខ្ទង់​នៅឡើយ ក្នុង​នោះ​រាជរដ្ឋាភិបាល​បានចេញ​វិធាន​ការបិទ​ខ្ទប់ ​និង​បើក​ឡើងវិញ​កាលពី​ថ្ងៃទី​៦ ខែឧសភា ​ឆ្នាំ​២០២១​ផងដែរ ​ប៉ុន្តែ​ថែរក្សា និង​ចែកចេញជា​តំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម​មួយ​ចំនួន ដើម្បី​បិទ​ខ្ទប់ និង​កាត់​ផ្តាច់​ការចម្លង​។ ​ជាពិសេស​បើ​ទោះបី​បងប្អូន​ប្រជាពលរដ្ឋ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ហើយ​កី្ត ​និង​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ហើយ​កី្ត ​គឺ​វិធានការ​៣​កុំ ៣​ការពារ និង​២​ចូលរួម​ ជា​វិធីសាស្ត្រ​មួយ​ដ៏​សំខាន់ ដែល​បុគ្គល​គ្រប់រូប​អាច​ធ្វើ​បាន​គ្រប់គ្នា ​ដែលជា​វី​ធី​សាស្ត្រ កំពុង​ប្រើប្រាស់​នៅ​ទូទាំង​សកលលោក អាច​ទប់ស្កាត់ ​ការពារ ​ការចម្លង​មេរោគ​កូ​វីដ​១៩​យ៉ាង​មាន​ប្រសិទ្ធភាព​៕


អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am