
បុរសវ័យ២០ឆ្នាំម្នាក់បានរត់បំបុកនគរបាលម្នាក់ ខណៈកំពុងរត់គេចពីប៉ុស្តិ៍ត្រួតពិនិត្យរថយន្តក្នុងទីក្រុង Santiago ប្រទេសឈីលី កាលពីថ្ងៃពុធ (១៧ ឧសភា)។
បន្ទាប់ពីរត់គេចពីនគរបាល និងជ្រុលទៅបុករថយន្តក្រុង ជនសង្ស័យបានចុះពីលើរថយន្តដែលគេកំពុងបើក ហើយរត់គេចខ្លួនទៅបុកនឹងរថយន្តឡិចស៊ីសពណ៌សមួយគ្រឿង។ វីដេអូពីកាមេរ៉ាសុវត្ថិភាពរបស់នគរបាលបានបង្ហាញពីបុរសនោះក្រោកឈរឡើងមុនពេលត្រូវបានចាប់ខ្លួនដោយក្រុមអាជ្ញាធរ។
លោកវរសេនីយ៍ឯក Marcelo Bustos បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ជនសង្ស័យមិនមានប្រវត្តិប្រព្រឺត្តបទល្មើសព្រហ្មទណ្ឌទេ ប៉ុន្តែរថយន្តដែលគេកំពុងបើកបរត្រូវគេរាយការណ៍ថាត្រូវបានចោរលួច។ នគរបាលមិនបានផ្តល់ព័ត៌មានលម្អិតពីការរងរបួសរបស់នគបាលនោះទេ ប៉ុន្តែបានប្រកាសថាលោកមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ៕
