
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) ដើម្បីលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។
សូមបញ្ជាក់ថា ការប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាលនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញទទួលបន្ទុកការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសសមាជិក-សមាជិកាសមាគម ស.ស.ក ប្រមាណជាង ៤០០នាក់។



