ខេត្តកណ្តាល ​ចាប់ផ្តើម​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២​ ជូន​ពលរដ្ឋ​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ

2021/05/07 09:32:29 pm        175

កណ្ដាល ​៖ គ្រប់​មន្ទីរពេទ្យបង្អែក​ទាំងអស់​ នៅ​ខេត្តកណ្តាល ​នៅ​ថ្ងៃទី​៧ ​ខែឧសភា​នេះ បាន​ចាប់ផ្តើម​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ​ដែល​ទទួល​អាជ្ញា​ប័ណ្ណ​ផលិត​ដោយ​ក្រុមហ៊ុន​ AstraZeneca សំរាប់​ដូ​ស​ទី​២ ​ដល់​មនុស្ស​ចាស់​វ័យ​លើស​៦០​ឆ្នាំ ​។

បើតាម​វេជ្ជបណ្ឌិត លី មករា ប្រធាន​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ​នៅក្នុង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​៧ ​ខែឧសភា​នេះ​ថា សម្រាប់​មន្ទីរពេទ្យ​ជ័យជំនះ ​នៅថ្ងៃនេះ​ដែរ គឺ​បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ​ទាំងបី​ប្រភេទ​ក្នុង​នោះ​ មាន​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​ស៊ី​ណូ​វ៉ាក់សាំង​ និង​វ៉ាក់សាំង​កូ​វី​សែ​ល​ ដែល​ក្រុម​គ្រូពេទ្យ​កំពុង​ចាប់​ផ្តើម​ចាក់​ចាប់ពី​ថ្ងៃនេះ​តទៅ​។

លោក លី មករា បន្តថា សម្រាប់​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​ហ្វា​ម ​និង​ស៊ី​ណូ​វ៉ា​ក់​យើង​ទទួល​ចាក់​លើ​ពលរដ្ឋ​ទូទៅ​ ដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​។ ដោយឡែក​សម្រាប់​វ៉ាក់សាំង​កូ​វី​សែ​ល​វិញ គឺ​យើង​ទទួល​ចាក់​ជូន​តែ​ដូ​ស​ទី​២​ ជូន​ចំពោះ​ពលរដ្ឋ​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង ដែល​បាន​មក​ចាក់​ដូ​ស​ទី​១​នៅ​ក្នុង​មន្ទីរពេទ្យ​ជ័យជំនះ​នេះ ចន្លោះ​ពី​៨​ទៅ​១២​សប្តាហ៍​ ហើយ​យើង​មិន​អាច​ទទួល​ចាក់​អ្នក​មកពី​ចំងាយ​នោះទេ​។

សម្រាប់​ពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២​នេះ បាន​មើលឃើញថា ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល ​បាននិងកំពុង​ស្វះស្វែង​រក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ​និង​បាន​រៀបចំ​ផែន​ការចាក់​ច្បាស់លាស់ ​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ​ អោយបាន​គ្រប់ៗ​គ្នា ហើយ​គេ​រំពឹងថា ​នៅ​ថ្ងៃ​ខាងមុខនេះ បើ​ពលរដ្ឋ​ខ្មែរ​ បានទទួល​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នេះ​ទាំងអស់គ្នា ​នឹងធ្វើ​អោយ​គ្មាន​ពលរដ្ឋ​ណា​ឆ្លង​កើត​ជំងឺ​កូ​វីដ​១៩​នេះ​។

បើតាម​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ថ្លែងថា ​គិត​មកដល់ពេលនេះ មាន​មន្ត្រីរាជការ​ កងកម្លាំង​នគរបាល មន្ត្រី​កិច្ចសន្យា ​ដែល​បំរើ​ការងារ​ជួរមុខ​ប្រឆាំង​កូ​វីដ​១៩ ​ និង​បណ្តា​អាជីវករ​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ​និង​ក្រៅ​ប្រព័ន្ធ មនុស្ស​ចាស់ ​ព្រះសង្ឃ ​និង​ពលរដ្ឋ​អាទិភាព​នានា​ទៀត ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ សរុប​បាន​ប្រមាណ​ជាង ​១០​ម៉ឺន​នាក់ ហើយ​បច្ចុប្បន្ន រដ្ឋ​បាលខេត្ត​ក៏​កំពុង​បាន​រៀបចំ​ផែនការ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​ចាប់ពី​វ័យ​១៨​ឆ្នាំ​ឡើងទៅ​អោយ​បាន​លើ​មនុស្ស​ជាង​៨០​ម៉ឺន​នាក់​នៅ​ទូទាំង​ខេត្តកណ្តាល ​នៅពេលដែល​រាជរដ្ឋាភិបាល​ទំលាក់​វ៉ាក់សាំង​នោះ​មក​អោយ​ខេត្តកណ្តាល​៕


​​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm