ប្រធានាធិបតីប្រទេស៊ីរី លោក Bashar al-Assad ត្រូវបានផ្តល់ការស្វាគមន៍ដ៏កក់ក្តៅ នៅក្នុងកិច្ចប្រជុំកំពូលអារ៉ាប់ កាលពីថ្ងៃសុក្រ ដោយការឱបពីសំណាក់ព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងកិច្ចប្រជុំមេដឹកនាំ ដែលបានបដិសេធលោកជាច្រើនឆ្នាំមកហើយ ក្នុងការផ្លាស់ប្តូរគោលនយោបាយមួយ ដែលត្រូវបានប្រឆាំងដោយសហរដ្ឋអាមេរិក និងមហាអំណាចប្រទេសលោកខាងលិចផ្សេងទៀត។
រជ្ជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺព្រះអង្គ Mohammed bin Salman បានចាប់ដៃជាមួយលោកAssad ដោយភាពរីករាយ ខណៈកិច្ចប្រជុំកំពូលបានដំណើរការ ដោយសង្កត់ធ្ងន់លើភាពមិត្តរបស់អារ៉ាប់ចំពោះមេដឹកនាំម្នាក់ ដែលបត់បង្វែរសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរី ឲ្យស្ថិតក្រោមជំនួយពីក្រុមនិកាយស៊ីអ៊ីអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី។
កិច្ចប្រជុំកំពុលនេះ បានបង្ហាញពីការបង្កើនទ្វេដងនូវកិច្ចប្រឹងប្រែងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីអនុវត្តន៍អំណាចនៅលើឆាកអន្តរជាតិ ដោយមានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ចូលរួម ហើយព្រះអង្គម្ចាស់ Mohammed បានរំលឹកឡើងវិញពីការត្រៀមខ្លួនជាស្រេចរបស់ទីក្រុងរីយ៉ាតដើម្បីសម្របសម្រួលក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៊ី។
ដោយមានរដ្ឋអារ៉ាប់ជាច្រើនសង្ឃឹមថា លោក Assad បច្ចុប្បន្ននឹងចាត់វិធានការនៅឆ្ងាយពីក្រុមនីកាយស៊ីអ៊ីតអ៊ីរ៉ង់ លោកAssadបាននិយាយថា អតីតកាល បច្ចុប្បន្ន និងអនាគត របស់ប្រទេសគឺជាលទ្ធិអារ៉ាប់ ប៉ុន្តែពុំបានអធិប្បាយអំពីទីក្រុងតេអេរ៉ង់នោះទេ សម្រាប់រយៈពេលច្រើនទសវត្សរ៍នៃសម្ព័ន្ធមិត្តស៊ីរីដ៏ជិតស្និទ្ធនេះ។