យុវជនស្ម័គ្រចិត្តស៊ីហ្គេមបង្ហាញការរំភើបចិត្ត និងផ្ញើសារអរគុណសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ចំពោះខ្លួន​

2023/05/20 08:19:45 pm        447

ភ្នំពេញ៖ យុវជន​ស្ម័គ្រចិត្ត​ម្នាក់​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឈ្មោះ ផុន រ៉ាស៊ី បានបង្ហាញ​ក្តីរំភើប​ចិត្ត ចំពោះ​ការយកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​ថ្នាក់ដឹកនាំ​នៃ​ក្រុមយុវជន​ជន​ស្ម័គ្រ​ទាំងអស់ បន្ទាប់ពី​កញ្ញា​បាន​ជួប​ហេតុការណ៍​បាត់​ម៉ូតូ​មួយគ្រឿង​ក្នុងពេលដែល​កំ​ពុង​បំពេញភារកិច្ច​នៅ​ទីតាំង​នៃ​ទីលាន​AZ Group Cricket Oval សម្រាប់​ការប្រកួត​កីឡា​គ្រី​ឃី​ត ផ្លូវ​៦០​ម៉ែត្រ​។ ភ្លាមៗ​បន្ទាប់ពី​ជួប​ហេតុការណ៍​នោះ នាង​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ប៉ុស្តិនគរបាល​ចាក់អង្រែ​ក្រោម ហើយ​បាន​រៀបរាប់​ទៀតថា​កងកម្លាំង​មាន​សមត្ថកិច្ច​ពិតជា​ធ្វើការ​សស្រាក់សស្រាំ ស្រាវជ្រាវ​ភ្លាមៗ ជាមួយ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត​។

​ក្នុង​វីដេអូ​ឃ្លី​ប​ខ្លី​មួយ កញ្ញា ផុន រ៉ាស៊ី បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​នាង​បាន​ហៅថា «​សម្តេច​ពុក​» ទាំង​ក្តីរំភើប និង​សប្បាយរីករាយ ដែល​សម្តេច​បាន​យកចិត្ត​ចំពោះ​នាង​ដែលជា​យុវជន​ស្ម័គ្រចិត្ត​ឧបត្ថម្ភ​ជា​ថវិកា​ទិញ​ម៉ូតូ​ជំនួស​ម៉ូតូ​ដែល​បាន​បាត់ ក៏ដូចជា​ថ្នាក់ដឹកនាំ​នៃ​ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត​ផ្សេងៗ​ទៀត​ដែល​បានផ្តល់​ភាពកក់ក្តៅ និង​ចាត់វិធានការ​នានា​រហូត​មក ដោយ​មិន​ទុកចោល​ឲ្យ​នៅ​ឯកោ​នោះទេ​។

​សូម​ជម្រាប​ផងដែរ​ថា កញ្ញា ផុន រ៉ាស៊ី គឺជា​គ្រូបង្រៀន​កម្រិត​បឋមសិក្សា នៅ​សាលាបឋមសិក្សា​គោក​ខ្ចក ភូមិ​គោក​ខ្ចក ឃុំ​គោក​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ នាង​បាន​បានដាក់​ពាក្យ​ចូលរួម​ជា​យុវជន​ស្ម័គ្រចិត្ត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​នេះ ហើយ​ធ្វើដំណើរ​មកពី​ខេត្តព្រៃវែង មក​ស្នាក់អាស្រ័យ​ជាមួយ​បងប្អូន​សម្រាប់តែ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​តែប៉ុណ្ណោះ​។ នាង​បាន​បញ្ជាក់ថា នាង​នឹង​ត្រឡប់​ទៅ​បំពេញការងារ​ជា​គ្រូបង្រៀន​វិញ​បន្ទាប់ពី​បេសកកម្ម​នេះ​បានបញ្ចប់​៕​

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm