ប្រធាន​ក្រុមការងារ​ជន​បង្គោលគណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ​​សំណេះសំណាល​ជាមួយ​ប្រជាកសិករ ​ដែល​ទទួលបាន​ការជួយ​សង្គ្រោះ​ដំណាំ​ស្រូវ ២០០​ហិកតា

2023/05/20 03:33:53 pm        418

​កំពង់ចាម៖ នា​ថ្ងៃ​ទី​២០ ​ខែឧសភា ឆ្នាំ​២០២៣ ឯកឧត្ដម​បណ្ឌិត ម៉ឹង មករា ប្រធាន​ក្រុមការងារ​ជន​បង្គោល​ចុះជួយ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​អចិន្ត្រៃយ៍​គណបក្ស និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ចំនួន​១៩០​គ្រួសារ ក្នុង​ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដែល​បានទទួល​ការជួយ​សង្គ្រោះ​ដំណាំ​ស្រូវ ២០០​ហិក​តា ដោយសារ​ការខ្វះខាត​ទឹក​បញ្ចូល​ស្រែ ដែល​ប្រារព្វ​ឡើង​នៅក្នុង​វត្ត​ទួល​ព្រះវិហារ ហៅ​វត្ត​ដូ​ន្តោ ក្នុងភូមិ​ដូ​ន្តោ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

​កម្មវិធី​សំណេះសំណាល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ​ដល់​ប្រជាកសិករ ១៩០​គ្រួសារ ដែល​ដំណាំ​ស្រូវ​របស់គាត់​ត្រូវបាន​សង្គ្រោះ និង​ផ្សព្វផ្សាយ​នូវ​ផែន​ការជួយ​ជា​បច្ចេកទេស និង​ការរក​ទីផ្សារ​ទិញស្រូវ ជូន​ដល់​ពួកគាត់​ទាំង ១៩០​គ្រួសារ​។ ក្រុមការងារ​ជន​បង្គោល បាន​ផ្ដួចផ្ដើម​រួមគ្នា​សហការ​ជាមួយ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ បាន​បូមទឹក និង​កាយ​ប្រឡាយទឹក​បង្ហូរ​ដាក់​ស្រែ ដែល​បាន​សង្គ្រោះ​ដោយ​ជោគជ័យ តាម​សំណូមពរ​របស់​ប្រជាកសិករ​ទាន់ពេលវេលា​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា បាន​យកចិត្តទុកដាក់​ជានិច្ច ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។​

​នា​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៣ នេះ​ផងដែរ ឯកឧត្តម​បណ្ឌិត ម៉ឹង មករា ព្រមទាំង​ក្រុមការងារ​បច្ចេកទេស​ដំណាំ​ស្រូវ​បានរៀបចំ ដ្រូ​ន​កសិកម្ម​បាញ់ថ្នាំ និង​ជីសរីរាង្គ ជូន​ដីស្រែ​ប្រជាកសិករ​ទាំង ២០០​ហិច​តា ដើម្បី​បំប៉ន​នូវ​សុខភាព​ស្រូវ​ឲ្យ​មានការ​លូតលាស់​ល្អ ដើម្បី​ទទួល​នូវ​ទិន្នផល​ខ្ពស់​។ ក្រុមការងារ​ជន​បង្គោល នឹង​រៀបចំ​ក្រុមការងារ​បច្ចេកទេស​ដំណាំ​ស្រូវ បន្ត​ជួយ​តាមដាន​សុខភាព​ដំណាំ​ស្រូវ​នេះ​រហូតដល់​ប្រមូល​ផល និង​លក់​ចេញទៅ​ទីផ្សារ​ឲ្យ​បាន​នូវ​តម្លៃ​សមរម្យ​។

​ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាពេល​កន្លងមក​ក្រុមការងារ​ជន​បង្គោល​ចុះជួយ​ស្រុក​ជើងព្រៃ ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ម៉ឹង មករា បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះជួយ​ប្រជាពលរដ្ឋ​តាម​ភូមិ​ឃុំ​ក្នុងស្រុក​ជើងព្រៃ តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌​ជាច្រើន រួមមាន​វិស័យ​សុខាភិបាល វិស័យ​អប់រំ ជាពិសេស វិស័យ​កសិកម្ម ដែលជា​សសរ​ស្ដ​ម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សារៈសំខាន់​សម្រាប់​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​ជនបទ​។ លើសពីនេះ​ក្រោម​ការ​ចង្អល់​បង្ហាញ​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្រុមការងារ​ជន​បង្គោល​ក៏បាន​រួមចំណែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​ប្រជាពលរដ្ឋ ដូចជា​៖ ការកសាង​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ទំនប់ទឹក ប្រឡាយ​ទឹកស្រះ​ទឹក ការដាំ​កូនឈើ​លម្អ​សងខាង​ផ្លូវ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ឯទៀត​។​

​ឯកឧត្តម​បណ្ឌិត ម៉ឹង មករា បាន​ពាំនាំ​ការសួរសុខទុក្ខ និង​ការ​នឹករលឹក​ពី ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​។ ឯកឧត្តម​បណ្ឌិត ម៉ឹង មករា ក៏បាន​សំណេះសំណាល និង​ពន្យល់​ដល់​ប្រជាពលរដ្ឋ អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​ប្រជាកសិករ​ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ធានា​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រទេសជាតិ ដែល​ពិភពលោក​ទាំងមូល​កំពុង​តែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​។ ការធានា​នូវ​សន្តិសុខ​ស្បៀង អាចធ្វើ​ទៅបាន ទាមទារ​ឲ្យ​មានការ​ចូលរួមចំណែក​ពី​ប្រជា​ល​ពលរដ្ឋ បូកផ្សំ​នឹង​គោលនយោបាយ​ដ៏​ត្រឺ​ម​ត្រូវ​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាកសិករ និង​លើកស្ទួយ​អភិវឌ្ឍន៍​នូវ​វិស័យ​កសិកម្ម​។

​ប្រជាកសិករ​អាច​បង្ក​បង្កើន​ផល ប្រកប​អាជីវកម្ម​ទៅបាន ក៏​អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​មានការ​អភិវឌ្ឍន៍​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។ ឧត្តមភាព​ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់ សម្តេច​តេ​ជោ ក្នុង​ការតស៊ូ​លះបង់ ដើម្បី​សង្គ្រោះ​ជាតិ​និង​ប្រជាជន ការកសាង​ប្រទេស​ពី​បាតដៃ​ទទេរ​ឲ្យ​មានការ​អភិវឌ្ឍន៍​ដល់​សព្វថ្ងៃ និង​ការនាំមក​នូវ​សុខសន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ ឈ្នះ​-​ឈ្នះ បានធ្វើ​ឲ្យ​ប្រជាជន​រស់នៅក្នុង​ភាពសម្បូរ​សប្បាយ ក្រោម​ម្លប់​សន្តិភាព​៕​

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am