
ចៅក្រមសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានបង្គាប់ឲ្យឆ្មាំជាតិកងទ័ពអាកាស ដែលត្រូវបានចោទប្រកាន់ពីបទបែកធ្លាយព័ត៌មានសម្ងាត់យោធាឲ្យស្ថិតនៅក្នុងពន្ធនាគារ ខណៈលោករង់ចាំការកាត់ទោសលើបទចោទប្រកាន់ថាបានបំពានច្បាប់ចារកម្ម។
អង្គចៅក្រម លោក David Hennessy បានធ្វើការសម្រេចចិត្ត បន្ទាប់ពីមេធាវី សម្រាប់លោក Jack Douglas Teixeira អាយុ២១ឆ្នាំ បានស្នើឲ្យដោះលែងលោក ហើយឲ្យឃុំខ្លួននៅក្នុងលំនៅឋានរង់ចាំការកាត់ទោស។ គ្មានកាលបរិច្ឆេទនៃការកាត់ទោសត្រូវបានកំណត់ឡើយ។
លោក Teixeira ត្រូវបានកាត់ទោស កាលពីថ្ងៃទី១៣ ខែមេសា គឺជាជនសង្ស័យដំបូងក្នុងការបង្ហាញឯកសាររបស់សហរដ្ឋអាមេរិកដ៏រសើប ទាក់ទងទៅនឹងសង្គ្រាមនៅអ៊ុយក្រែន និងប្រធានបទជាច្រើនផ្សេងទៀត ជាការបែកធ្លាយដ៏អាម៉ាស់ ដែលបានជំរុញឲ្យរដ្ឋាភិបាលអាមេរិក បង្កើនការប្រុងប្រយ័ត្នចំពោះការថ្លោះធ្លោយណាមួយរបស់ខ្លួនក្នុងការពារការសម្ងាត់ផ្នែកសន្តិសុខជាតិដ៏សំខាន់។
នៅក្នុងការសម្រេចឲ្យស្ថិតនៅក្រៅពន្ធនាគារ លោក Hennessy នៅតុលាការសហព័ន្ធអាមេរិក ក្នុងទីក្រុង Worcester រដ្ឋ Massachusetts បាននិយាយថាវាជារឿងមិនសមទំនងសោះដែលថា រដ្ឋាភិបាលបរទេសនឹងរៀបចំសំណើមកកាន់ចុងចោទរូបនេះ ដើម្បីទទួលបានព័ត៌មាន។
