ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រឆានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់ សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ឧបដ្ឋានសាលា និងនិងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ ទិវា២០ ឧសភា ស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែ ឧសភា ឆ្នាំ២០២៣។

ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធ បរិស័ទចំណុះជើងវត្ត សរុបប្រមាណជាជាង ៦០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឯកឧត្តមបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ពីជីវភាព និងស្ថានភាពរស់នៅរបស់ ប្រជាពលរដ្ឋគ្រប់ៗរូប នៅទូទាំងប្រទេស។
ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកើតសរសើរ ជំពោះព្រះតេជគុណព្រះសង្ឃ គណៈកម្ម ការ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចូលរួមចំណែក ដល់ការកសាងទីសេនាសេនៈ នៅក្នុងភូមិតារាមនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលនេះមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងពីថា្នក់ដឹកនាំរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន និងប្រជាជនយើងដែលបានចូលរួមចំណែកធ្វើឲ្យប្រទេសយើងទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ដោយបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដ៏ធំធេង។
ឯកឧត្តមបានគូសបញ្ជាក់ថា ថ្ងៃ ២០ ឧសភា១៩៧៥ គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា ដែលបានបញ្ឈប់ទាំងស្រុងនូវដំណើរការរីកចម្រើនទៅមុខរបស់សង្គមជាតិកម្ពុជា។
សង្កមកម្ពុជាត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ប្ញសគល់គ្មានស្នាមញញឹម គ្មានសំណើចគ្មានការអប់រំ គា្មនសេចក្តីស្រលាញ់គឺមានតែការភ័យខ្លាចរន្ធត់ ការអត់ឃ្លាន ការធ្វើទារុណកម្ម និង ការកាប់សម្លាប់តែប៉ុណ្ណោះ ។
ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនយើងនៅគ្រប់ទិសទីបានក្រោកឈរឡើងប្រយុទ្ធតស៊ូផ្ដួលរលំរបបដ៏យង់ឃ្នង់នេះ រហូតទទួលបានជ័យជំនះនៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិអោយឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ហើយបានខិតខំប្រឹងប្រែងធ្វើការស្ដារនិងកសាងសេដ្ឋកិច្ចកម្ពុជា ជាជំហ៊ានៗ ទទួលបានការរីកចំរើនយ៉ាងធំធេងដូចសព្វថ្ងៃនេះ ហើយបានរស់នៅស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុង តំបន់។
ជាមួយនឹងការដាក់សម្ពោធឧបដ្ឋានសាលា និងការប្រារព្ធទិវានៃការចងចាំ ២០ ឧសភា នេះ ឯកឧត្តមបាននាំយកថវិការបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ចំនួនជាង ២៦,៨ លានរៀល សម្រាប់សងថ្លៃជំពាក់ជាងក្នុងការសាងសង់ និងថវិកាមួយចំនួន ទៀតសម្រាប់ឧបត្ថម្ភដល់ក្នុងការរៀបចំពិធី និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមជាង៦០០នាក់៕










