ក្នុង​ខេត្តបាត់ដំបង ​ជិត​១​សប្ដាហ៍​ ខ្យល់​បំផ្លាញ​ផ្ទះសម្បែង​ជិត​៥០​ខ្នង ​និង​រន្ទះបាញ់​សម្លាប់​មនុស្ស​ម្នាក់​

2021/05/07 09:49:25 pm        136

បាត់ដំបង ៖ ​ រយៈពេល​ជិត​១​សប្ដាហ៍ ដើមខែ​ឧសភា នេះ គ្រោះធម្មជាតិ បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់ ​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ​នៅតាម​បណ្ដា​ស្រុក​មួយ​ចំនួន ​ក្នុង​ខេត្តបាត់ដំបង ​ជិត​៥០​ខ្នង​ បាន​រង​ការ​ប៉ះពាល់ ហើយ​រន្ទះបាញ់​សម្លាប់​ម​នុស្ស​ម្នាក់​។

របាយការណ៍ ​រដ្ឋបាល​ខេត្តបាត់ដំបង ​បាន​បង្ហាញថា គ្រោះធម្មជាតិ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បាន​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ ​នៅ​ស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន ​និង​ស្រុក​មោងឫស្សី ​ដោយ​ផ្ទះ​ខ្លះ​បាន​ប៉ើង​ដំបូល និង​ខ្លះទៀត ​បាន​ដួលរលំ​តែម្ដង ។ ​នៅក្នុង​ស្រុក​ភ្នំព្រឹក មនុស្សម្នា​ក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​។

ភ្លៀង​ធ្លាក់​លាយឡំ និង​ខ្យល់​កន្ត្រាក់​នេះ កាលពី​ម្សិលមិញ នៅ​ខេត្តបាត់ដំបង​ ក៏មាន​កើតឡើង​ផងដែរ ប៉ុន្តែ​មិន​ទាន់មាន​ការ​បញ្ជាក់រ​បស់​អាជ្ញាធរខេត្ត​នៅឡើយ​ទេ ​ដោយ​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹងថា កំពុង​ចុះ​ពិនិត្យ និង​ស្រង់​ស្ថិតិ​ការប៉ះពាល់ ​នៅតាម​ស្រុក​មួយចំនួន ។

បន្ទាប់ពី​ពលរដ្ឋ បាន​ជួប​នូវ​គ្រោះធម្មជាតិ រដ្ឋបាលខេត្ត​បាត់ដំបង ​សាខា​កាកបាទក្រហម​ខេត្ត រួមទាំង​អាជ្ញាធរ​តាម​បណ្ដា​ស្រុក ក៏បាន​ផ្ដល់នូវ​អំណោយ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ជា​បន្តបន្ទាប់ ដល់​ពលរដ្ឋ​រងគ្រោះ ​ហើយ​នៅ​ដើមឆ្នាំ​នេះដែរ ​បញ្ហា​ខ្យល់​កន្ត្រាក់​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​របស់​ពលរដ្ឋ​ជាច្រើន​រយ​ខ្នង ​និង​មាន​រន្ទះបាញ់​ស្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​ផងដែរ ។

បើ​តាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​ បាន​ឲ្យ​ដឹងថា ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ ខែឧសភា ​នេះ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​ច្រើន ដោយ​ក្រសួង ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ឱ្យមាន​ការប្រុងប្រយ័ត្ន ​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន ជាពិសេស តំបន់​វាលទំនាប​កណ្ដាល ខណៈ​ខេត្តបាត់ដំបង​ ក៏​ស្ថិតនៅ​តំបន់​នេះ​ផងដែរ​៕


​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm