ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែយកបេះដូងមកគាំទ្រការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងកីឡាករជម្រើសជាតិកម្ពុជាពិតៗ បានធ្វើរឿង ៤ ធំៗ សម្រាប់ក្រុមជម្រើសជាតិកីឡាបាល់ទះវិញ្ញាសាបុរស ដែលគ្មានក្រុមហ៊ុនណាអាចធ្វើបានដូចតាមរយៈ៖
១-តម្លើងប្រាក់ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកីឡាបាល់ទះរហូតដល់ ២ម៉ឺនដុល្លារអាមេរិក។
២-នាំកីឡាករទាំងអស់ជិះឧទ្ធម្ភាគចក្រដ៏ប្រណិតតម្លៃវាល់លានដុល្លារដំបូងបង្អស់នៅកម្ពុជាទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។
៣-រៀបចំពិធីជួបសំណេះសំណាលរវាងអ្នកគាំទ្រ និងក្រុមជម្រើសជាតិកីឡាករបាល់ទះដ៏រីករាយ និងកុះករនៅក្នុងផ្សារទំនើបយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដ៏ទំនើបបំផុត។
៤-និង ជិះរថយន្តទំនើប Rolls-Royces និង Bentley, ទៅពិសាអាហារនិងស្នាក់នៅសណ្ឋាគារ ផ្កាយប្រាំលំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសំណង់មានតម្លៃជិតពីររយលានដុល្លារអាមេរិករបស់ ក្រុមហ៊ុន ជីប ម៉ុង ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មជាច្រើនរបស់ក្រុមហ៊ុនយក្ស ជីប ម៉ុង ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ អាយឃូល (ICY COOL) រសជាតិម៉ុងតុល, ទឹកក្រូច អាយស៍ (IZE), ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ៕


















