អាកាសយានដ្ឋានអន្តរជាតិ Benito Juarez ស្ថិតក្នុងទីក្រុង Mexico City ប្រទេសម៉ិកស៊ិក បានរាយការណ៍ថា ខ្លួនបានបិទប្រតិបត្តិការបណ្តោះអាសន្ន ដោយសារតែផេះពីភ្នំភ្លើង Popocatepet ដែលបានបញ្ចេញសកម្មភាពកម្រីករបស់វាអស់រយៈពេលជាច្រើនថ្ងៃមកហើយ ។
បុគ្គលិកព្រលានយន្តហោះ និងក្រុមហ៊ុនអាកាសចរណ៍ បានត្រួតពិនិត្យ និងបោសសម្អាតផ្លូវរត់យន្តហោះ និងផ្លូវថយន្តតាក់ស៊ី ។
អាកាសយានដ្ឋាន បានបញ្ឈប់ប្រតិបត្តិការរយៈពេលជាង ៥ម៉ោង ចាប់ពីវេលាម៉ោង ៤ និង ២៥នាទីព្រឹក ។ ជើងហោះហើរជាច្រើនវ៉ុល ត្រូវបានពន្យារពេល ហើយជើងហោះហើរផ្សេងទៀត ត្រូវបានលុបចោល ។
មុនពេលថ្ងៃត្រង់ ចំណតនៅក្នុងអាកាសយានដ្ឋានមួយនេះ និយាយថា ពួកគេបានចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយ ។
គួរឲ្យដឹងថា ភ្នំភ្លើង Popocatepetស្ថិតនៅចម្ងាយប្រហែល ៧២គ.ម ភាគអាគ្នេយ៍ទីក្រុង Mexico City៕ អត្ថបទ៖ សារ៉ាត់

