ឥណ្ឌា៖ ក្ដីសង្ឃឹមថា រលកទី២ នៃជំងឺ COVID-19 ដែលកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសឥណ្ឌា កំពុងហក់ឡើងដល់ចំណុចកំពូល បែរជាផ្ទុយស្រឡះកាលពីថ្ងៃព្រហស្បតិ៍ ខណៈករណីឆ្លង និងស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតត្រូវបានរាយការណ៍ ស្របពេលវីរុសរីករាលដាលពីទីក្រុងនានាចូលទៅភូមិឋានផ្សេងៗ ដែលខ្វះខាតឧបករណ៍ក្នុងការប្រឆាំងវីរុសនេះ។

រដ្ឋាភិបាលកំពុងចេញគំរូការព្យាករណ៍ពីចំណុចកំពូលកាលពីថ្ងៃពុធ ក្នុងការឆ្លងដែលបានធ្វើឲ្យប្រព័ន្ធសុខភាពទ្រុឌទ្រោម ខណៈដែលមន្ទីរពេទ្យនានាកំពុងអស់គ្រែ និងអុកស៊ីសែនវេជ្ជសាស្ត្រ។ ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ករណីឆ្លងថ្មីខ្ពស់បំផុតចំនួន ៤១២,២៦២នាក់ និងស្លាប់ចំនួន ៣,៩៨០នាក់ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោង ដែលនាំឲ្យអ្នកឆ្លងសរុបហក់ឡើងជាង ២១លាននាក់ និងស្លាប់ចំនួន ២៣០,១៦៨នាក់។ នៅទីក្រុង Susner ក្នុងរដ្ឋម៉ាត្យ៉ាប្រទេស អ្នកជំងឺជាច្រើននាក់ត្រូវបានព្យាបាលនៅខាងក្រៅមន្ទីរពេទ្យ ក្រោមដើមឈើក្រាលក្រណាត់ភួយនៅលើដី៕
អត្ថបទ៖ សុខមាន