មនុស្សរាប់ម៉ឺននាក់បានដើរដង្ហែតាមផ្លូវនៃរដ្ឋធានីអ៊ុយរុយហ្គាយ កាលពីល្ងាចថ្ងៃសៅរ៍ (២០ ឧសភា) ក្នុងទិវា "ក្បួនដង្ហែស្ងៀមស្ងាត់" ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកដែលត្រូវបានចាប់ខ្លួនដោយរដ្ឋក្នុងអំឡុងរបបផ្តាច់ការយោធារបស់ប្រទេសដែលបានចាប់ផ្តើម កាលពី៥០ឆ្នាំមុន។
ក្រុមបាតុករបានដើរតាមផ្លូវដ៏សំខាន់មួយរបស់ទីក្រុង MONTEVIDEO ដើម្បីទាមទារយុត្តិធម៌ដល់ជនរងគ្រោះនៃរបបផ្តាច់ការ ខណៈកាន់រូបថតអ្នកដែលបាត់ខ្លួនក្នុងរបប ផ្តាច់ការនោះ។
ក្រុមអ្នកម្តាយ និងសមាជិកគ្រួសារនៃប្រជាជនអ៊ុយរុយហ្គាយ ដែលបានបាត់ខ្លួន និងត្រូវបានឃុំឃាំងនិយាយថា ប្រជាជន ១៩៧នាក់ ត្រូវបានបាត់ខ្លួនដោយបង្ខំ។ មកទល់ពេលនេះ សាកសពអ្នកបាត់ខ្លួននៅអ៊ុយរុយហ្គាយមានតែ៦នាក់ប៉ុណ្ណោះ ដែលត្រូវបានរកឃើញ។
សមាជិកនៃក្រុមអ្នកម្តាយ និងគ្រួសារនៃជនជាតិអ៊ុយរុយហ្គាយ ដែលបានបាត់ខ្លួន និងជាប់ឃុំនោះ បានរិះគន់រដ្ឋចំពោះការមិនលះបង់ធនធានបន្ថែមទៀតដើម្បីស្វែងរកអ្នកដែលបានបាត់ខ្លួន និងមិនធ្វើការស៊ើបអង្កេតលើការរំលោភសិទ្ធិមនុស្សនេះ៕ អត្ថបទ៖ ស្រីទាវ

