កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) ចុះហត្ថលេខា​លើបទឈប់បាញ់​រយៈពេលប្រាំ​ពីរថ្ងៃ

2023/05/22 12:06:09 am        430

ក្រុមគូរប្រយុទ្ធដែលកំពុងធ្វើសង្រ្គាមនៅស៊ូដង់ បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ (២០ ឧសភា) សម្រាប់បទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃ ខណៈ​ការ​ប្រយុទ្ធ​គ្នា​ដែល​​បា​ន​ធ្វើឱ្យប្រទេសនេះ ធ្លាក់ក្នុងភាពវឹកវរ និងជនភៀសខ្លួនជាងមួយលាននាក់ បានឈាន​ចូល​ដល់​សប្តាហ៍​ទីប្រាំមួយ។

បទឈប់បាញ់នឹងចូលជាធរមាននៅម៉ោង៩និង៤៥នាទីយប់ ម៉ោងនៅរដ្ឋធានី Khartoum នៅ​ថ្ងៃ​ចន្ទ នេះបើយោងតាមអ្នកគាំទ្រកិច្ចចរចានោះគឺ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បាន​និយាយ​នៅ​ក្នុង​សេច​ក្តីថ្លែងការណ៍រួមមួយ។

កិច្ចព្រមព្រៀងឈប់បាញ់មុនៗជាច្រើនត្រូវបានបំពាន។ សេចក្តីថ្លែង​ការណ៍​នោះ​បា​ន​និយាយ​ដោយ​​មិន​ផ្តល់​ព័ត៌មានលម្អិតថា ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ នឹងត្រូវ​អនុវត្ត​ដោយ​​យន្តការ​ត្រួតពិនិត្យដែលគាំទ្រដោយសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត និងជាអន្តរជាតិ ។

កិច្ចព្រមព្រៀងនេះ ក៏អំពាវនាវឱ្យមានការចែកចាយជំនួយមនុស្សធម៌ ការស្ដារ​ឡើង​វិញ​នូវ​សេវា​សំខាន់​ៗ ព្រមទាំងការដកកងកម្លាំងចេញពីមន្ទីរពេទ្យ និងអគារសាធារណៈសំខាន់ៗផងដែរ។

ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បាន​ឈាន​ដល់​ការ​ដួល​រលំ នៃសណ្តាប់ធ្នាប់ជាតិ។ ស្តុកស្បៀងអាហារ សាច់ប្រាក់ និង សម្ភារៈសំខាន់ៗ​កំពុង​ធ្លាក់​ចុះយ៉ាងឆាប់រហ័ស ហើយការដកយករបស់របរផ្សេងៗទ្រង់ទ្រាយធំ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធនាគារ ស្ថានទូតនានា ឃ្លាំងទំនិញ និងសូម្បីតែព្រះវិហារ៕ អត្ថបទ៖ ស្រីទាវ

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        51
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        110
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm