សម្ដេចតេជោ ហ៊ុន សែន បដិសេធមិនទទួលយកការសុំទោសរបស់ ជា ប៉ូច ដែលប៉ុនប៉ង​ផ្ដួលរំលំ​រាជ​រដ្ឋាភិបាល

2023/05/22 12:20:42 am        757

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២៣​នេះ បាន​ចេញសារតាមបណ្ដាញតេឡេក្រាមភ្ជាប់នូវលិខិត និងសារសំឡេងទទួលស្គាល់ របស់លោក ជា ប៉ូច មេដឹកនាំបក្សភ្លើងទៀនមួយរូប ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេច​តេជោ​បញ្ជាក់ថា សម្ដេចមិនទទួលយកការសុំទោសរបស់ ជា ប៉ូច បានឡើយ។

សម្ដេចតេជោ បានសរសេរថា «រឿង ជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយរាប់ទាំង ជា ប៉ូច សរសេរ​លិខិត​មក​សុំទោស ខ្ញុំកាលពីថ្ងៃទី១៥ ខែឧសភា ​ឆ្នាំ២០២៣​។ ទាំងសារសំឡេង ជា ប៉ូច ទាំង​លិខិត ជា ប៉ូច សុទ្ធតែទទួលស្គាល់ពាក្យទម្លាក់ ហ៊ុន សែនឲ្យបាន។»

សម្ដេចតេជោ បានប្រាប់ទៅ ជា ប៉ូច ថា ពាក្យទម្លាក់មានវិធីច្រើនយ៉ាង តាមរបៀបបោះឆ្នោត ដូច​ការ​ពន្យល់​របស់ ប៉ូច ក្នុងលិខិតថ្ងៃទី១៥ ខែឧសភា ​ឆ្នាំ២០២៣។ តាមវិធីរដ្ឋប្រហារយោធា តាម​ការ​ប្រើ​ប្រាស់ប​ដិវត្តពណ៌​ដែលគេប្រើនៅច្រើនកន្លែង ច្រើន​ប្រទេ​ស​ដែល​មាន​ឈ្មោះខុ​ស​គ្នា​តែ​មាន​គោ​ល​ដៅទ​ម្លាក់ ឬផ្តួលរលំដូចគ្នា រហូត​ដល់​ការ​ធ្វើ​ឃាត​ ឬគ្រ​ប់​សកម្មភាព​ឲ្យ​តែ​កម្ចាត់​មនុស្ស​ដែល​ខ្លួន​ត្រូវកំចាត់ឲ្យខាងតែបាន។

សម្ដេចបញ្ជាក់ថា «ប៉ូច អាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់ តែ ប៉ូច និងបក្សរបស់ខ្លួន វា​មាន​ចរិត​បែប​នេះជារៀងរហូតមក ហើយក្លាយជាវប្បធម៌​សងសឹកមិនចេះចប់ទាំងមេទាំងកូន។ ខ្ញុំ​មិន​ទទួល​យកការ​សុំទោសនោះឡើយ ប៉ូច គិតខ្លួនឯងទៅតើគួរធ្វើបែបណា? ដើម្បីខ្លួន និង​ក្រុម​គ្រួសារ​ ឬ​សុខចិត្តសែងខ្មោចអាក្បត់ជាតិ ៣ជំនាន់យកទៅកប់»

សម្ដេចតេជោបានង្ហាញថា នៅមានរឿង​ដែល​អាក្រក់​មួយ​ទៀត​ដែល​មនុស្ស​ក្នុង​បក្ស​រៀប​ចំ​ឡើង​ជា​លិខិត បដិសេធលើការផ្សាយរបស់ហ្វ្រេសញូ ដែលដាក់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដើម្បីឲ្យ ជា ប៉ូច ចុះហត្ថលេខា។

យោងតាមពង្រាងលិខិតនេះ គេមាន គោលបំណងវាយប្រហារលើអង្គភាព Fresh news និង​រក្សា​កិត្តិយសគេទាំងបំពានដោយមិនខ្វល់ពីយុត្តិធម៌នោះឡើយ។ តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​លិខិត​នេះត្រូ​វ​បានព្រាងឡើងដោយលោក សេង ម៉ាឌី ដែលខ្ញុំសុំលោក សេង ម៉ាឌី ធ្វើ​ការ​ពន្យល់​។

សម្ដេចបានថ្លែងថា «ខ្ញុំសុំ​មេធាវីរបស់ខ្ញុំ ត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ ទាំង​ពីរ​ករណី​ទាំង​ករណី ជា ប៉ូច ទាំងករណីលិខិតបដិសេធ តែត្រូវរង់ចាំរហូតថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដើម្បី ជា ប៉ូច ធ្វើការសម្រេចចិត្ត និងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេធ»

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm