មេដឹកនាំគណបក្សប្រឆាំងដ៏ធំ គឺគណបក្សឆ្វេងនិយម Syriza របស់ប្រទេសក្រិក លោក Alexis Tsipras បានចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ (២១ ឧសភា)នេះ ខណៈដែលប្រជាជនបានទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសកល ដែលទំនងជាពុំមានអ្នកឈ្នះដាច់ ដែលអាចនាំទៅការបោះឆ្នោតលើកទីពីរដែលរំពឹងទុកនៅខែកក្កដា ប្រសិនបើគូប្រជែងគណបក្សនយោបាយផ្សេងៗរបស់ប្រទេសនេះ មិនអាចឯកភាពនៅក្នុងក្រុមសម្ព័ន្ធចម្រុះ។
ខណៈពេលដែលការស្ទង់មតិបង្ហាញថា គណបក្សប្រជាធិបតេយ្យជាក្រុមអភិរក្សដែលកំពុងកាន់អំណាចជាអ្នកនាំមុខ ការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតរបស់ប្រទេសនេះគឺទំនងជាមិនទទួលបានសំឡេងឈ្នះដាច់ភាគច្រើនដាច់ខាតនោះទេ។
គណបក្សប្រជាធិបតេយ្យថ្មី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Kyriakos Mitsotakis កំពុងទទួលបានការគាំទ្រចន្លោះពី ៣១% ទៅ ៣៨% តាមពីក្រោយដោយគណបក្សឆ្វេងនិយម Syriza ដោយមានពិន្ទុ៤ ទល់នឹង ៧ ។ ក្រុមអ្នកបោះឆ្នោតនិយាយថា គណបក្សមួយនឹងត្រូវការសំឡេងគាំទ្រលើសពី ៤៥ ភាគរយ ដើម្បីទទួលបានជ័យជម្នះទាំងស្រុង។
វិបត្តិការចំណាយលើការរស់នៅ បានក្លាយជាដំណាក់កាលសំខាន់នៅក្នុងយុទ្ធនាការនេះ ដោយភាគីគណបក្សនានា ព្យាយាមទាក់ទាញអ្នកបោះឆ្នោតដោយការសន្យាដំឡើងប្រាក់ឈ្នួលអប្បបរមា និងបង្កើតការងារឲ្យកាន់តែច្រើន។ វិបត្តិការចំណាយលើការរស់នៅ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនក្រិក ដែលមានកម្រិតជីវភាពធ្លាក់ចុះក្នុងអំឡុងពេលវិបត្តិបំណុលរយៈពេលមួយទសវត្សរ៍៕ អត្ថបទ៖ ស្រីទាវ

