អាមេរិក៖ យោងតាមន្ត្រីមសេតវិមាន ការពិភាក្សាកម្រិតបុគ្គលិកជុំវិញការបង្កើនកម្រិតបំណុល និងកញ្ចប់ថវិការរវាងសេតវិមាន និងសមាជិកសភាមកពីគណបក្សសាធារពរដ្ឋ នឹងបន្តនៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden និងប្រធានសភា លោក Kevin McCarthy បានសន្ទនាតាមទូរស័ព្ទកាលពីរសៀលថ្ងៃអាទិត្យ ។
មន្ត្រីខាងលើបានបន្ថែមថា លោក Biden និងលោក McCarthy នឹងជួបគ្នានៅថ្ងៃចន្ទនេះ ។

លោក McCarthy បាននិយាយថា ការសន្ទនាតាមទូរស័ព្ទជាមួយលោក Biden ដែលទើបត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលG7 នៅប្រទេសជប៉ុន គឺជាការពិភាក្សាប្រកបដោយផ្លែផ្កា។
ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មានរយៈពេល១៨នាទីនៅវិមានកាពីតូល សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋ California បាននិយាយថា ខណៈពេលវេលានៃកិច្ចប្រជុំកំពុងដំណើរការនៅឡើយ ជំនួបនោះទំនងជានឹងកើតឡើងនៅរសៀលថ្ងៃចន្ទនេះ។ពុំមានក្ដីរំពឹងថានឹងមានក្រុមមេដឹកនាំសភាផ្សេងទៀតទេចូលរួមទេ។
ការបង្ហាញសុទ្ធិដ្ឋិនិយមបន្ថែមទៀតពីលោក McCarthy បានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី បានចេញការព្រមានដ៏ម៉ឺងម៉ាត់ មួយកាលពីព្រឹកថ្ងៃអាទិត្យ ថាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋអាចប្រើការខកខានសងបំណុលជាតិដើម្បីបំផ្លាញនយោបាយរបស់លោក និងបានទទួលស្គាល់ថាពេលវេលាជិតអស់ហើយក្នុងការប្រើប្រាស់សកម្មភាពឯកតោភាគីដើម្បីបង្កើនកម្រិតប្រាក់កម្ចីសហម្ព័ន្ធ ខណៈកាលកំណត់ឈានទៅដល់កិច្ចព្រមព្រៀងកាន់តែជិតចូលមកដល់៕