ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យគណបក្សនយោបាយមួយចំនួន ដែលតែងតែអួតអាង និងសន្យាក្នុងការដំឡើងប្រាក់ខែដល់បងប្អូនកម្មករ-កម្មការិនី ពេលដែលពួកគេទាំងនោះ ជាប់ឆ្នោតធ្វើជានាយករដ្ឋមន្រ្តី ហើយសម្តេច បានហៅការសន្យាទាំងនោះ គឺជាការសន្យា«ខ្យល់»។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវីធីចំនួន៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមមាន៖ទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត, ទី២-ទស្សនាពិព័រណ៍សមិទ្ធផល,ទី៣-ពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាដូចមិនដែលបានសន្យាខ្យល់ដូចគណបក្សណានោះទេ មានតែនិយាយពិតធ្វើពិត ប៉ុន្តែធ្វើជាដំណាក់កាលៗ។
យ៉ាងណាក៏ដោយនៅកម្មវិធីនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវវដល់បងប្អូនកម្មករ-កម្មការិនីបន្តចូលរួមការពារសុខសន្តិភាពឲ្យខាងតែបានផងដែរ ខណៈមានសន្តិភាពនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចថែរក្សាបាន ហើយមានតែគណបក្សប្រជាជនទេ ដែលជាអ្នកការពារនូវឆ្នាំងបាយរបស់បងប្អូនកម្មករ-កម្មការិនីនោះ៕អត្ថបទបាន ចក់





