ម៉ុលដូវ៉ា៖ ប្រជាជនប្រទេសម៉ុលដូវ៉ា រាប់ម៉ឺនាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Chisinau កាលពីថ្ងៃអាទិត្យដើម្បីគាំទ្រការជំរុញរបស់រដ្ឋាភិបាលគាំទ្រប្រទេសលោកខាងលិចចំពោះអឺរ៉ុប ក្នុងពេលនូវអ្វីដែលក្រុមមន្ត្រីនិយាយថា ជាការប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីធ្វើឲ្យមានអស្ថរិរភាពប្រទេសរបស់ពួកគេ។ ប្រទេសម៉ុលដូវ៉ា ទទួលរងផលប៉ះពាល់ខ្លាំងពីការវាយលុករបស់ទីក្រុងមូស្គូ លើប្រទេសជិតខាងអ៊ុយក្រែន ដែលទីក្រុង Chisinau បានថ្កោលទោសដដែលៗ និងបានដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុប។ ប្រធានាធិបតីលោកស្រី Maia Sandu បានចោទប្រកាន់រុស្ស៊ីពីបទព្យាយាមបំផ្លាញការធ្វើសមាហរណ៍កម្មជាមួយអឺរ៉ុប ដោយបង្កការតវ៉ាប្រឆាំងរដ្ឋាភិបាល និងការឃោសនា។ ទីក្រុងមូស្គូ បានបដិសេធការជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់ប្រទេសម៉ុលដូវ៉ា។

លោកស្រី Sandu និយាយនៅការការជួបជុំដែលត្រូវបានរៀបចំដោយរដ្ឋាភិបាល និងបានប្រមូលផ្តុំគ្នានៅទីលានកណ្តាលថា ប្រជាជនម៉ុលដូវ៉ា ជាប្រជាជនអឺរ៉ុប ហើយក្នុងរយៈពេល៧ឆ្នាំ យើងត្រូវតែក្លាយជាសមាជិកពេញសិទ្ធរបស់សហភាពអឺរ៉ុប។ នគរបាលនិយាយថា ក្រុមបាតុករជាង៧៥.០០០នាក់ បានមកចូលរួម។ លោកស្រី Sandu និយាយថា ប្រទេសម៉ុលដូវ៉ា មិនចង់នៅជាយតំបន់អឺរ៉ុបនោះទេ និងបានសន្យាថា ប្រទេសម៉ុលដូវ៉ានឹងក្លាយជាសមាជិកសហភាពអឺរ៉ុបនៅត្រឹមឆ្នាំ២០៣០។ ប្រធាសភាអឺរ៉ុបលោកស្រី Roberta Metsola បានធ្វើដំណើរទស្សនកិច្ចនៅរដ្ឋធានី Chisinau ក៏បានថ្លែងទៅកាន់អ្នកប្រមូលផ្តុំ ដោយនិយាយថា អឺរ៉ុបនឹងស្វាគមន៍ប្រទេសម៉ុលដូវ៉ា ដោយដៃទាំងពីរនិងបើកបេះដូងគាំទ្រ។

លោកស្រីនិយាយថា នេះគឺនិយាយពីពួកយើងទាំងពីរ អ្នកនឹងនាំយកផ្នែកមួយរបស់ប្រទេសម៉ុលដូវ៉ា មកកាន់អឺរ៉ុប អ្នកនឹងធ្វើឲ្យអឺរ៉ុបកាន់តែខ្លាំង។ ក្រុមបាតុករ បានអំពាវនាវដល់មេដឹកនាំនយោបាយរបស់ប្រទេសម៉ុលដូវ៉ា ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងការបញ្ជាក់យ៉ាងជាក់លាក់ពីទិសដៅអឺរ៉ុបចំពោះប្រទេសនេះ៕