ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនយោបាយដោយសង្ឃឹមថា មិត្តភក្ដិបរទេសរបស់យើង នឹងគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា គោរពការជ្រើសរើសរបស់ប្រជាជនកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ឧសភានេះ សម្ដេចបានបញ្ជាក់ថា សេរីភាពរបស់មនុស្សគឺចាប់ផ្ដើមពីការរស់រានមានជីវិតឡើងវិញ ហើយបន្ទាប់ពីនេះទៅបានមានសិទ្ធិនយោបាយសិទ្ធិអ្វីៗគ្រប់យ៉ាង រួមទាំងសិទ្ធិទទួលបានចំណីអាហារ ឬសិទ្ធិនេះសិទ្ធិនោះ ប៉ុន្តែអ្នកខ្លះនិយាយតែអំពីសិទ្ធិមនុស្សទេ ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិតគេមិនហ៊ាននិយាយឡើយ។ ដូច្នេះសម្តេចសង្ឃឹមថា មិត្តភក្កិបទេសរបស់យើងនឹងគោរពការ សម្រេចចិត្តរបស់ប្រជាជនកម្ពុជា ។ការដែលសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងបែបនេះ ដោយសារជានិច្ចកាលមិត្តភក្តិបរទេសខ្លះតែងតែបានចាប់ដៃជាន់ជើងរាជរដ្ឋាភិបាលកម្ពុជា ដោយនៅពីក្រោយអំពើខុសច្បាស់ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ដូច្នះការអំពាវនាវឱ្យមិត្តភក្តិបរទេសគោពសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមកដល់នៅថ្ងៃ២៣កក្កដាខាងមុខនេះ ដើម្បីឱ្យការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និងនាំមកនូវសេចក្តីសុខនិងការអភិវឌ្ឍជូនប្រជាជនកម្ពុជា ជាអង្វែងតទៅមុខទៀត៕
