ជប៉ុន៖ ក្រុមប្រទេសG7 បានបញ្ចប់ការជួបជុំរយៈពេល៣ថ្ងៃកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Hiroshima ខណៈក្រុមបាតុករបានចេញតវ៉ាពេញដងផ្លូវប្រឆាំងនឹងវិធានការចុងក្រោយរបស់ប្លុកនេះ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលប៉ះពាល់សន្តិភាពពិភពលោក។
ក្រុមអ្នកវិភាគនិយាយថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក តែមួតគត់បង្កើតឲ្យមានការបែកបាក់កាន់តែខ្លាំងនៅក្នុងក្រុមនេះនិងលើសពីនេះទៀត។ ការរួបរួមគ្នា និងការស្របមតិគ្នា តានតឹងខ្លាំង អំឡុងកិច្ចប្រជុំកំពូល G7 ដែលបានធ្វើឡើងនៅក្នុងទីក្រុងភាគខាងលិចប្រទេសជប៉ុន។

កិច្ចប្រជុំកំពូលនេះបានលុបលើប្រធានបទជាច្រើន ប៉ុន្តែគួរឲ្យសោកស្ដាយដែលបានបញ្ចប់ទៅដោយផ្ដោតលើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនិងរារាំងការអភិវឌ្ឍន៍របស់ទាំងនោះ។
សេចក្ដីថ្លែងការណ៍របស់ក្រុមមេដឹកនាំ G7 នៅទីក្រុង Hiroshima ដែលបានប្រកាសយ៉ាងឆាប់រហ័សកាលពីថ្ងៃសៅរ៍ បានលាបពណ៌យ៉ាងខ្លាំងទៅលើប្រទេសចិន ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃសៅរ៍ ថា ប្រទេសចិន បានទាត់ចោល និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងរបស់ក្រុមប្រទេស G7 ដែលបានលាបពណ៌ម និងវាយប្រហារប្រទេសចិន និងជ្រៀតជ្រែកដោយបើកចំហលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានច្រានចោលកិច្ចប្រជុំកំពូលដែលប្រទេសជប៉ុន