ប៉ាឡេស្ទីន៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនប៉ាឡេស្ទីន ៣នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅជំរំជនភៀសខ្លួន Balata ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែងនៅព្រឹកថ្ងៃចន្ទនេះ ។
នៅពុំទាន់មានការបញ្ជាក់អះអាងភ្លាមៗពីចំនួនអ្នកស្លាប់ពីដោយយោធាអ៊ីស្រាអែលនោះទេ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋប៉ាឡេស្ទីន រាយការណ៍នៅថ្ងៃចន្ទនេះថា កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ជំរំជនភៀសខ្លួន Balata ស្ថិតក្នុងទីក្រុង Nablus ដោយប្រើប្រាស់គ្រឿងចក្រ និងបិទផ្លូវមិនឲ្យរថយន្តគិលានសង្រ្គោះចូលក្នុងជំរំ ៕

