មនី្ទរពេទ្យកុមារជាតិ ទទួលសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្នែកជំងឺភ្នែក ក្រោមជំនួយរបស់អង្គការ KOICA

2023/05/22 08:05:18 pm        272

ភ្នំពេញ៖ មនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានទទួលសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្នែកជំងឺភ្នែក ពីក្រុមហ៊ុន Visioncare Corporation Ltd. ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)។

ឯកឧត្តម សាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានថ្លែងថា សម្ភារៈបរិក្ខារវេជ្ជ​សាស្រ្ត​ផ្នែកជំងឺភ្នែកនេះ ​គឺសម្រាប់ពិនិត្យ ​ព្យាបាលជំងឺជូនទារកទើបនឹងកើតភ្លាមៗ កុមារ និងរហូតដល់មនុស្សពេញវ័យ(ក្មេង ចាស់ ប្រុស ស្រី)។

ទន្ទឹមនឹងនោះមនី្ទរពេទ្យកុមារជាតិ ក៏មានគោលបំណងបើកដំណើរការពិនិត្យ ព្យាបាលជំងឺភ្នែក សម្រាប់ទារក និងកុមារ ក្នុងនោះមនុស្សចាស់​ ក៏អាចមកទទួលសេវាបានផងដែរ ក្នុង​ករណីគាត់ចង់មកទទួលសេវាពីក្រុមការងារគ្រូពេទ្យ ​នេះជាចំនុចសំខាន់។ និយាយដោយឡែកទារក កើតមកមានបញ្ហាភ្នែកច្រើន។

ចំណែកកញ្ញាវេជ្ជបណ្ឌិត អន សុខចេង គ្រូពេទ្យឯកទេសភ្នែក នៃមនី្ទរពេទ្យកុមារជាតិ បាន​បញ្ជាក់ថា ការកើតជំងឺភ្នែក​ញឹបញាប់​ គឺភាគច្រើនសម្រាប់ទារក​ កើតមកមិនគ្រប់ខែ អាណាព្យាបាល​ត្រូវយកទារកនោះ មកពិនិត្យបាតភ្នែកជាចាំបាច់បំផុត ព្រោះថាទារកនោះ អាចមានបញ្ហាបាតភ្នែក ​ដោយការលូតលាស់របស់ទារកនោះ មិនទាន់គ្រប់គ្រាន់។ ក្នុងករណីគ្រូពេទ្យពិនិត្យជូនទារកនោះថា មានបញ្ហាបាត គឺយើងព្យាបាលជូនបានទាន់ពេលវេលា ដំណាក់កាល​ខ្លះត្រូវព្យាបាលភ្លាមៗ ​ដំណាក់កាលខ្លះត្រូវធ្វើការតាមដាន តាមស្ថានភាពជំងឺ​ជាក់ស្តែងរបស់ទារកនោះ។ ព្រោះវាចំណេះដឹងមួយ ទាំងប្រជាពលរដ្ឋ ​និងគ្រូពេទ្យ​ ត្រូវតែដឹង ដោយហេតុថា​មានប្រជាពលរដ្ឋមួយចំនួន ​កូនកើតមកមិនគ្រប់ខែ ​មិនបានតាមដានលើចំណុចនេះ នោះទេ​ ភាគច្រើនអាណាព្យាបាល ​ចាប់អារម្មណ៍តែលើបេះដូង ​សួត ​ជាដើម។ គាត់មិនដឹងថា កូនកើតមកមិនគ្រប់ខែ ត្រូវយកមកពិនិត្យភ្នែកនោះទេ។

ទន្ទឹមនឹងនោះក្រុមការងារគ្រូពេទ្យ​ ក៏ត្រូវតាមដានពីចំនួនគីឡូរបស់ទារកដែលទើប​នឹងកើត និង​តាមដានលើករណីជំងឺផ្សេងៗផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        69
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        118
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm