រូបភាពវីដេអូដែលត្រូវបានថត បានបង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យកំពុងឆ្លើយតបទៅ នឹងចំហេះព្រៃដ៏ធំ នៅតំបន់ East Prairie Metis Settlement ខេត្តAlberta ប្រទេសកាណាដា។

អាជ្ញាធរសង្ឃឹមថា សីតុណ្ហភាពចុះត្រជាក់ជាងនេះ ការព្យាករណ៍ពីភ្លៀងរលឹមសម្រាប់សប្តាហ៍ខាងមុខ នឹងជួយដល់ក្រុមអ្នកពន្លត់អគ្គិភ័យដែលកំពុងទប់ស្កាត់អណ្តាភ្លើង ក្នុងខេត្តរបស់ប្រទេសកាណាដា ដែលសំបូរដោយប្រេង ទោះបីជាមានព្យុះអាចធ្វើឲ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងនេះក៏ដោយ។

អាជ្ញាធរបានបិទឧទ្យាននិងទីតាំងបោះជំរំមួយចំនួន នៅក្នុងខេត្ត Alberta សម្រាប់ទិវាជ័យជម្នះ កាលពីចុងសប្តាហ៍។ វិស្សមកាល កាលពីចុងសប្តាហ៍ នៅពេលដែលពលរដ្ឋតាមទម្លាប់បានទៅបោះជំរំ ឬរីករាយនឹងសកម្មភាពនៅខាងក្រៅផ្សេងទៀត ជារឿយៗបានឃើញការកើនឡើងចំហេះព្រៃតាមរដូវកាល ដែលមួយចំនួនបណ្តាលមកពីមនុស្សដោយចៃដន្យ។
ចំហេះព្រៃនៅប្រទេសកាណាដា បានបញ្ជូនផ្សែងចូលទៅកាន់សហរដ្ឋអាមេរិក រួមមានរដ្ឋ Minnesota, Nebraska, Illinois, Wisconsin, Wyoming, Utah, Washington និងរដ្ឋ Colorado ដែលកំពុងបង្ករឲ្យមានការប្រកាសអាសន្នពីគុណភាពខ្យល់ នៅក្នុងតំបន់មួយចំនួន។
ក្រុមអ្នកពន្លត់អគ្គិភ័យជាង២.៨០០នាក់មកពីប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានទប់ស្កាត់ចំហេះព្រៃដ៏សកម្មចំនួនប្រមាណ៩១កន្លែង កាលពីថ្ងៃសៅរ៍។ ចំហេះព្រៃបានសាកល្បង ជំនាញគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រមុខរដ្ឋាភិបាលខេត្ត Alberta លោក Danielle Smith មុនពេលបោះឆ្នោតថ្នាក់ខេត្ត នៅថ្ងៃទី២៩ ខែឧសភា។