ភ្នំពេញ៖ អាជីវកដែលមានជីវភាពខ្វះខាត ក្នុងផ្សារចំនួន០៦ ក្នុងចំណោមផ្សារទាំង២៥ បានទទួលបណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សរុបចំនួន១៣៥៩នាក់។
ជាក់ស្ដែងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក កៀង ល័ក្ស អនុប្រធានគណៈឃោសនាអប់រំប្រតិកម្មរហ័សរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចាត់ក្រុមការងារចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ជាអាជីវករផ្សារ ដែលទើបទទួលបណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សរុបចំនួន០៦ផ្សារបន្ថែមទៀត ចំនួន ១៣៥៩ បណ្ណ រួមមាន៖ ផ្សារស៊ិនជូរីផ្លាហ្សា , ផ្សារបឹងកេងកង , ផ្សារចាក់អង្រែ , ផ្សារដេប៉ូ , ផ្សារទួលគោក និង ផ្សារអូរឡាំពិក។
អាជីវកដែលមានជីវភាពខ្វះខាត ដែលទទួលបានបណ្ណ ប.ស.ស បានលើកឡើងថា ពួកគាត់ មានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ចំពោះទឹកចិត្តមេត្តារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតដែលតែងតែគិតគូរជួយសម្រាលជីវភាព និងទុក្ខលំបាករបស់ពួកគាត់ជាប់ជាប្រចាំ។
ជាមួយគ្នានេះពួកគាត់សូមធ្វើការប្តេជ្ញាចិត្តថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ បានបន្តការដឹកនាំប្រទេសគ្រប់អាណត្តិ ដើម្បីរក្សាបាននូវសុខសន្តិភាព និងប្រទេសជាតិមានការអភិវឌ្ឍជឿនលឿនដូចអរិយប្រទេស សម្រាប់ទុកជាកេរ្តិ៍ ដំណែលឱ្យយកូនចៅជំនាន់ក្រោយៗទៀត៕








