
អ្នកវិទ្យាសាស្ត្រជំនាញខាងការស្រាវជ្រាវកោសិកាដើមជំងឺមហារីក បានក្លាយជាអវកាសយានិកស្រីលើកដំបូងគេរបស់អារ៉ាប៊ីសាអូឌីត ធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ជាទីដែលអ្នកស្រីនឹងផ្តោតសំខាន់លើការស្រាវជ្រាវមហារីកសុដន់ ។
អ្នកស្រី Rayyanah Barnawi វ័យ ៣៤ឆ្នាំ គឺជាអ្នកជំនាញបេសកកម្មឯកជន Ax-2គ្រប់គ្រងដោយស្ថានីយអវកាស Axiom Space ដែលជាស្ថានីយអវកាសពាណិជ្ជកម្មសកលលោក ជាទីដែលការពិសោធន៍វេជ្ជសាស្ត្រជាច្រើន នឹងត្រូវធ្វើឡើង ។
ការបាញ់យន្តចម្លងទៅកាន់ទីអវកាសកាលពីថ្ងៃអាទិត្យទី២១ ខែឧសភា នឹងចំណាយពេល ៨ថ្ងៃ ហើយនិងរួមដំណើរដោយអវកាសយានិកអារ៉ាប៊ីសាអូឌីតមួយរូបទៀត គឺលោក Ali al-Qarni ។
ដោយឡែក ប្រជាពលរដ្ឋអារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុងរីយ៉ាដ បានបង្ហាញមោទនភាពរបស់ពួកគេ ពេលដែលអវកាសយានិក ២រូបនៅក្នុងប្រទេសរបស់ពួកគេ ត្រៀមខ្លួនសម្រាប់ការធ្វើដំណើរទៅកាន់ទីអវកាសរបស់ពួកគេ៕


