រដ្ឋមន្ត្រីរតនាគារ លោកស្រី Janet Yellen បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ក្នុងកម្មវិធីជួបជាមួយអ្នកសារព័ត៌មានថា នៅដើមខែមិថុនា គឺជាកាលកំណត់ដ៏តឹងរ៉ឹង សម្រាប់រដ្ឋាភិបាលសហព័ន្ធដើម្បីបង្កើនអតិបរមាបំណុល និងបានព្រមានថាការចំណាយនឹងគ្មានលុយទូទាត់ ប្រសិនបើសភាមិនបានឈានដល់កិច្ចព្រមព្រៀងមុនពេលសហរដ្ឋអាមេរិកអស់លុយនោះ។
លោកស្រីYellen និយាយថា ខ្ញុំបានបញ្ជាក់នៅក្នុងលិខិតចុងក្រោយរបស់ខ្ញុំទៅកាន់សភាថា យើងរំពឹងថា ពុំអាចចំណាយនូវរាល់ការទូទាត់ទាំងអស់របស់យើងនៅដើមខែមិថុនា និងឆាប់បំផុតឣាចនៅថ្ងៃទី១ ខែមិថុនា។ ហើយយើងនឹងបន្តធ្វើបច្ចុប្បន្នភាពជូនដល់សភា ប៉ុន្តែ ខ្ញុំប្រាកដណាស់ថាមិនផ្លាស់ប្តូរចំពោះការវាយតម្លៃរបស់ខ្ញុំនោះទេ។ ដូច្នេះ ខ្ញុំគិតថានោះ គឺជាកាលកំណត់ដ៏តឹងរ៉ឹង។
ដោយត្រូវបានសួរដោយលោក Chuck Todd មកពីសារព័ត៌មាន NBC ថាតើប្រទេសនេះអាចពន្យារហូតដល់ថ្ងៃទី១៥ ខែមិថុនាឬទេ នៅពេលដែលមានការបង់ពន្ធបន្ថែមត្រូវកំណត់ មុនពេលការខកខានសងលើបំណុលរបស់ខ្លួន លោកស្រី Yellen និយាយថាលទ្ធភាពបែបនេះគឺទាបណាស់។
លោស្រីនិយាយថា តែងតែមានភាពមិនប្រាកដអំពីការបង់ពន្ធ និងការចំណាយ។ ដូច្នេះវាមានភាពតានតឹងចំពោះភាពប្រាកដប្រជាទាំងស្រុងអំពីបញ្ហានេះ ប៉ុន្តែការវាយតម្លៃរបស់ខ្ញុំ គឺថាលទ្ធភាពអាចឈានទៅដល់ថ្ងៃទី១៥ ខែមិថុនា ខណៈជាការអាចទូទាត់ការចំណាយរបស់យើងទាំងអស់ មានកម្រិត ទាប។ លោកស្រី Yellen បានព្រមានថា ការចំណាយមួយចំនួនរបស់ប្រទេសនឹងគ្មានលុយទូទាត់ ប្រសិនបើអតិបរមាបំណុលមិនត្រូវបានបង្កើន៕