
ទីក្រុង Srinagar ជាក្រុងរបស់រដ្ឋធានីរដូវក្តៅ Jammu របស់ប្រទេសឥណ្ឌា និងជាដែនដីសហព័ន្ធតំបន់ Kashmir ត្រូវបានរៀបចំលម្អរនៅថ្ងៃចន្ទនេះ ខណៈទីក្រុងនេះត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទសចរណ៍ G20។ កិច្ចប្រជុំរបស់សមាជិកក្រុមប្រទេស G20 នៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា គឺជាផ្នែកមួយនៃកិច្ចប្រជុំជាបន្តបន្ទាប់ មុនកិច្ចប្រជុំកំពូលG20ក្នុងទីក្រុង New Delhi នៅខែកញ្ញា។
បដា ផ្ទាំងប្រកាស និងគំនូរ ត្រូវបានបំពាក់នៅក្នុងទីក្រុងនេះ ខណៈសន្តិសុខ ក៏ត្រូវបានរឹតបន្តឹង ដើម្បីទប់ស្កាត់ឧបត្តិហេតុមិនសមស្របណាមួយកើតមានឡើង។
អ្នកចំរៀងម្នាក់ ឈ្មោះ Bilal Ahmad និយាយថា កិច្ចប្រជុំកំពូលG 20 នឹងចាប់ផ្តើមពីថ្ងៃនេះ យើងស្វាគមន៍កិច្ចប្រជុំពីបេះដូងរបស់យើង ព្រោះវាសម្រាប់ការអភិវឌ្ឍន៍តំបន់ Kashmir ។ ប្រភេទនៃទម្រង់សិល្បៈ នឹងជាតន្ត្រី ឬសកម្មភាពទេសចរណ៍ ដែលអ្វីៗគ្រប់យ៉ាងគឺសម្រាប់ការអភិវឌ្ឍន៍។
ប្រទេសឥណ្ឌា ដែលទទួលតួនាទីជាប្រធានកិច្ចប្រជុំក្រុមប្រទេស G20 នៅឆ្នាំនេះ បានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់នៅទូទាំងប្រទេស នៅមុនកិច្ចប្រជុំកំពូលនៅទីក្រុង New Delhi នៅខែកញ្ញា។ ប្រទេសចិន កាលពីសប្តាហ៍កន្លងទៅនេះ បាននិយាយថា ខ្លួនបានជំទាស់ចំពោះកិច្ចប្រជុំទេសចរណ៍ G20 នេះ ហើយនឹងមិនចូលរួមនោះទេ។ កាលពីឆ្នាំ២០១៩ ប្រទេសឥណ្ឌាបានបំបែករដ្ឋ Jammu ដែលមានប្រជាជនមូស្លីមភាគច្រើន និងតំបន់Kashmir ដើម្បីបង្កើតដែនដីសហព័ន្ធចំនួន២នៃរដ្ឋJammu តំបន់ Kashmir និងតំបន់ Ladakh។
ផ្នែកធំមួយនៃតំបន់ Ladakh ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន។ ទំនាក់ទំនងរវាងទីក្រុង New Delhi និងទីក្រុងប៉េកាំងមានភាពតានតឹង ចាប់តាំងពីការប៉ះទង្គិចយោធា ក្នុងតំបន់ Ladakh ក្នុងឆ្នាំ២០២០ ដែលពេលនោះទាហាន២៤នាក់បានស្លាប់៕
