អ្នកស្រី E. Jean Carroll ទាមទារសំណងការខូចខាត១០លានដុល្លារពីលោក Trump ក្រោយសេចក្ដីសម្រេចរបស់តុលាការ

2023/05/23 05:24:44 pm        146

អាមេរិក៖ អ្នកស្រី E. Jean Carroll អ្នកសរសេរបទអត្ថាធិប្បាយដែលបានឈ្នះក្ដីចោទប្រកាន់រំលោភសេពសន្ថវៈនិងបរិហាកេរ្តិ៍ចំនួន៥លានដុល្លារអាមេរិកពីអតីតប្រធានាធិបតី លោក Donald Trump កំពុងព្យាយាមទាមទារប្រាក់យ៉ាងហោចណាស់១០លានដុល្លារបន្ថែមទៀត នៅក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការជាថ្មីកាលពីថ្ងៃចន្ទ ដែលស្វែងរកការដាក់បន្ទុកលើលោកចំពោះការអត្ថាធិប្បាយដែលលោកបានធ្វើឡើងក្រោយការចេញសាលក្រមតុលាការ។ 

បណ្តឹងដែលបានកែប្រែដើម្បីទាមទារសំណងការខូចខាត ចំនួន ១០ លានដុល្លារ និងបង់ប្រាក់ពិន័យការខូចខាត ត្រូវបានប្តឹងនៅសង្កាត់ Manhattan ដោយមេធាវីរបស់អ្នកស្រី Carroll ដែលនិយាយថាការអត្ថាធិប្បាយរបស់លោកTrump ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈរបស់ស្ត្រីរូបនេះ បានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកស្រីដែលបានបាត់បង់ការងារជាយូរណាស់មកហើយជាអ្នកសរសេរបទអត្ថាធិប្បាយផ្តល់ប្រឹក្សាឲ្យទស្សនាវដ្ដី Elle។

មេធាវីបានសរសេរថា "សេចក្តីថ្លែងការណ៍បង្ខូចកេរ្តិ៍របស់លោក Trump ក្រោយសាលក្រមបង្ហាញពីជម្រៅនៃការព្យាបាទរបស់លោកចំពោះ Carroll ព្រោះពិបាកក្នុងការស្រមៃមើលការបង្ខូចកេរ្តិ៍ឈ្មោះដែលអាចត្រូវបានជំរុញដោយការស្អប់ខ្ពើម ឆន្ទៈមិនល្អ ឬការគុំកួន ។ 

ការប្រព្រឹត្តនេះគាំទ្រការផ្តល់ការពិន័យជាប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការបំពេញចិត្តរបស់អ្នកស្រី Carroll ទាំងការដាក់ទោសលើលោក Trump ដើម្បីរារាំងលោកមិនឲ្យបន្តការបរិហារកេរ្តិ៍បន្ថែមទៀត និងរារាំងអ្នកផ្សេងទៀតកុំឲ្យប្រព្រឹត្តទង្វើដូចគ្នានេះ ។

គួររម្លឹកថា កាលពី២សប្ដាហ៍មុន គណៈវិនិច្ឆ័យចំនួន៩រូប បានសម្រេចថា លោក Trump បានរំលោភសេពសន្ថវៈលើអ្នកស្រី Carroll នៅហាងលក់សម្លៀកបំពាក់សង្កាត់ Manhattan កាលពីដើមនិទាឃរដូវឆ្នាំ ១៩៩៦ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm