ជនជាប់ចោទសម្លាប់មនុស្សនៅអាមេរិកនៅស្ងៀម អំឡុងសវនាការពាក់ព័ន្ធនឹងឃាតកម្ម នៅមហាវិទ្យាល័យក្នុងរដ្ឋ Idaho

2023/05/23 10:40:49 am        539

អាមេរិក៖ លោក Bryan Kohberger ជនជាប់ចោទពីបទសម្លាប់និស្សិតមហាវិទ្យាល័យ Idaho បួននាក់ ក្នុងការវាយប្រហារកាលពីព្រឹកព្រលឹមឆ្នាំមុន បានសម្រេចចិត្តឈរយ៉ាងស្ងៀមស្ងាត់ ក្នុងអំឡុងពេលសវនាការលើចោទប្រកាន់លើមកលើខ្លួន កាលពីថ្ងៃចន្ទ។

លោក Kohberger វ័យ ២៨ឆ្នាំ មិនបានឆ្លើយតបទៅកាន់ចៅក្រមទេ នៅពេលត្រូវបានសួរចម្លើយលើរូបគាត់ ហើយមេធាវីរបស់គាត់ បានបញ្ជាក់ថា កូនក្ដីរបស់ខ្លួនឈរនៅស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់។ ដោយសារមិនបានឆ្លើយតប ចៅក្រមបានចូលទៅផ្តល់ចម្លើយពីការគ្មានទោសកំហុសជំនួសឲ្យរូបគេ។

លោក Kohberger ត្រូវបានចោទប្រកាន់ពីបទចាក់ស្ត្រីបីនាក់ និងបុរសម្នាក់ នៅក្នុងផ្ទះរបស់ជនរងគ្រោះ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំមុន ជាក្រិដ្ឋកម្មដែលបានធ្វើឲ្យទីក្រុងតូចមួយនៃមហាវិទ្យាល័យនៅទីក្រុងម៉ូស្កូ រដ្ឋ Idaho មានការភ្ញាក់ផ្អើល និងទាក់ទាញការចាប់អារម្មណ៍នៅទូទាំងប្រទេស។

អ្នករួមបន្ទប់ពីរនាក់ទៀតនៅក្នុងផ្ទះពុំមានរបួសទេ ហើយយោងតាមឯកសាររបស់តុលាការបានឲ្យដឹងថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងនោះ បានប្រាប់អ្នកស៊ើបអង្កេតថា ខ្លួនបានឮនរណាម្នាក់កំពុងយំនៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ នៅវេលាម៉ោង៤ទៀបភ្លឺ មុនពេលបុរសពាក់ម៉ាស់ ពាក់អាវខ្មៅ បានដើរកាត់នាង និងចេញពីផ្ទះនោះ។ ៦សប្តាហ៍ក្រោយមក លោក Kohberger ត្រូវបានចាប់ខ្លួននៅរដ្ឋ Pennsylvania។ ជនរងគ្រោះរួមមាន Madison Mogen, Kaylee Goncalves, Xana Kernodle និងមិត្តប្រុសរបស់នាង Ethan Chapin សុទ្ធតែបានរងរបួសដោយការត្រូវបានចាក់ជាច្រើនកាំបិត។

នៅពេលនោះ លោក Kohberger កំពុងចំណាយពេលសិក្សាសញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Washington State ដែលមានចម្ងាយប្រមាណជា ១៦គីឡូម៉ែត្រ ពីសាកលវិទ្យាល័យ Idaho ។

អាជ្ញាធរមិនបានបង្ហាញពីមូលហេតុនៅពីក្រោយរឿងនេះទេ ប៉ុន្តែបាននិយាយថា ពួកគេមានទំនុកចិត្តថា លោក Kohberger ជាឃាតក។ ចៅក្រមបានកំណត់ពេលសវនាការនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែតុលា ហើយជាប់ចោទអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬទោសប្រហារជីវិត ប្រសិនបើត្រូវបានកាត់ឲ្យជាប់ទោសពីបទមនុស្សឃាត៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am