អាមេរិក៖ អភិបាលក្រុងញ៉ូវយ៉កលោក Eric Adams និងអភិបាលរដ្ឋញ៉ូវយ៉ក លោកស្រី Kathy Hochul កាលពីថ្ងៃចន្ទបានអំពាវនាវដល់មន្ត្រីសហព័ន្ធ ពន្លឿនផ្តល់ប័ណ្ណការងារសម្រាប់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលពួកគេភាគច្រើនជាអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលបានមកដល់ទីក្រុងនិងរដ្ឋនេះ កាលពីឆ្នាំមុន។
លោកស្រី Hochul និយាយថា ជាងអ្វីៗផ្សេងទៀត យើងត្រូវការផ្លាស់ប្តូរចំពោះគោលនយោបាយផ្តល់ ប័ណ្ណការងារ ដែលនឹងអនុញ្ញាតឲ្យបុគ្គលទាំងនេះមិនត្រូវរងចាំជាច្រើនខែ និងច្រើនឆ្នាំទៀត សម្រាប់ស្ថានភាពស្របច្បាប់នោះ។
បច្ចុប្បន្ននេះរដ្ឋញ៉ូវយ៉ក កំពុងផ្តល់ទីជម្រក ដល់ជនអន្តោប្រវេសន៍ជាង៤ម៉ឺននាក់ នៅក្នុងសណ្ឋាគារ និងគ្រឹះស្ថានហាត់ប្រាណនៅសាលារៀន។ អភិបាលរដ្ឋ លោកស្រី Hochul និយាយថា រដ្ឋញ៉ូវយ៉ក ពុំមានចៅក្រម ឬបុគ្គលិកការិយាល័យគ្រប់គ្រាន់ដើម្បីដំណើរការសវនាការការសុំសិទ្ធិជ្រកកោនទាំងអស់ និងចេញប័ណ្ណការងារក្នុងរបៀបឲ្យទាន់ពេលវេលានោះទេ។
ទីក្រុងញ៉ូវយ៉ក គឺជាគោលដៅទី១សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ជាអ្នកដែលត្រូវបានដោះលែងពីមន្ទីរឃុំឃាំងសហព័ន្ធ ដែលកំពុងរង់ចាំជំហានបន្ទាប់របស់ពួកគេនៅក្នុងដំណើរការ។
ទីក្រុងញ៉ូវយ៉កជាកន្លែងដែលមិនគួឲ្យជឿជាក់សម្រាប់ការរស់នៅ ប៉ុន្តែវាបានផ្តល់ការទទួលខុសត្រូវ និងការពិតជាច្រើនដែលបច្ចុប្បន្ននេះមានមនុស្សជាង៤២.០០០នាក់ ត្រូវបានផ្តល់ទីជម្រក និងបានជ្រកកោនដោយសុវត្ថិភាព។ អភិបាលក្រុង លោក Adam បានអំពាវនាវដល់រដ្ឋបាលលោក Bidenផ្តល់មូលនិធិបន្ថែមទៀតដល់ទីក្រុងនានា ដើម្បីដោះស្រាយលំហូររបស់ជនអន្តោប្រវេសន៍៕

