កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,២លាននាក់ ក្នុងត្រីមាស១ កើនឡើង៧០០ភាគរយ

2023/05/23 11:07:06 am        290

ភ្នំពេញ៖ កម្ពុជាទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ១,២លាននាក់ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ៧០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទេសចរថៃ វៀតណាម និងចិន ជាទីផ្សារទេសចរណ៍ធំបំផុតរបស់កម្ពុជា។របាយការណ៍ពីក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា បង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរថៃ ចំនួនជាង៤២ម៉ឺននាក់ ភ្ញៀវទេសចរវៀតណាម ជាង២០ម៉ឺននាក់ និងភ្ញៀវទេសចរមកពីប្រទេសចិនជាង ១៣ម៉ឺននាក់ ដែលរួមចំណែក ៣២ភាគរយ ១៦ ភាគរយ និង១០ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប។ ទីផ្សារទេសចរបរទេសដទៃទៀត មានប្រទេសឡាវ សហរដ្ឋអាមេរិក កូរ៉េ បារាំង រុស្ស៊ី អង់គ្លេស និងឥណ្ឌូនេស៊ី។

ទេសចរបរទេស ចូលទស្សនាកម្ពុជា ប្រមាណជាង ៤៨ម៉ឺននាក់ ឬ៣៧ ភាគរយ ធ្វើដំណើរតាមផ្លូវអាកាស នៃអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ខណៈដែល​ទេសចរបរទេសចូលតាមច្រកព្រំដែន និងផ្លូវទឹក ប្រមាណ៨០ម៉ឺននាក់ ឬ៦៣ភាគរយ។

ទន្ទឹមនឹងនេះ ទេសចរខ្មែរ ដើរកម្សាន្តទៅក្រៅប្រទេស ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានចំនួន ជាង៤០ម៉ឺននាក់ កើនឡើងជាង១ពាន់ភាគរយ។

ក្នុងខែមីនាតែមួយ ទេសចរបរទេសទស្សនាកម្ពុជា មានចំនួន ជាង៤៥ម៉ឺននាក់ ។

កំណើនទេសចរអន្តរជាតិ គឺបន្ទាប់ពីរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលរាជរដ្ឋាភិបាល គ្រប់គ្រងការរីករាលដាលជំងឺកូវីដ-19 បានយ៉ាងមានប្រសិទ្ធភាព។

កាលពីឆ្នាំ២០១៩ មុនការរាតត្បាតនៃជំងឺកូវិដ១៩ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួនជាង ៦.៦លាននាក់ ដោយបង្កើតមុខរបរ និងការងារទេសចរណ៍ប្រមាណ ៦៣ម៉ឺននាក់ ចំណូលទេសចរណ៍អន្តរជាតិប្រមាណ ៤,៩១៩លានដុល្លារ និងរួមចំណែកប្រមាណ ១២%នៃផលិតផលក្នុងស្រុកសរុប៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am