រដ្ឋទន្លេ Colorado ឈានដល់កិច្ចព្រមព្រៀង «ប្រវត្តិសាស្ត្រ» ដើម្បីរក្សាទឹក

2023/05/23 06:41:41 pm        164

អាមេរិក៖ រដ្ឋចំនួន៧ របស់សហរដ្ឋអាមេរិក ដែលទាញយកទឹកពីទន្លេ Colorado ដែលត្រូវបានប្រើប្រាស់ច្រើនហួសកម្រិត ពោលគឺត្រូវបានមើលឃើញត្រង់ទីនេះ នៅខាងកើតនៃមាត់ជ្រោះហ្គ្រែន ឃែនយ៉ិន (Grand Canyon) នោះ បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក កាលពីថ្ងៃចន្ទ។

ក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋបាលលោក ចូ បៃដិន (Joe Biden) រដ្ឋ Arizona, California និង Nevada នឹងទាញយកទឹកមិនដល់ ៣លានអេគ័រហ្វីត (ប្រមាណជា ៣៧០.០៤៤០.០០០ម៉ែត្រត្រីគុណ) ពីទន្លេ Colorado រហូតដល់ចុងឆ្នាំ២០២៦ ដែលជាចំនួនស្មើនឹង ១៣% នៃការបែងចែករបស់ពួកគេ នាពេលបច្ចុប្បន្ន។ រដ្ឋទាំងបីនោះ បង្កើតបានជារដ្ឋអាងទំនាប (Lower Basin) ពឹងផ្អែកលើបឹង Lake Mead ជាអាងស្តុកទឹកដែលបង្កើតឡើងដោយទំនប់ Hoover ខណៈដែលរដ្ឋអាងខាងលើ ( Upper Basin) រួមមានរដ្ឋ Colorado, New Mexico, Utah និង Wyoming ទាញទឹករបស់ពួកគេដោយផ្ទាល់ពីទន្លេ និងដៃទន្លេរបស់ខ្លួន។

លោកស្រី Sarah Porter នាយកនៃមជ្ឈមណ្ឌល Kyl សម្រាប់គោលនយោបាយទឹក ក្នុងនាមសាកលវិទ្យាល័យរដ្ឋ Arizona និយាយលាយឡំដោយអារម្មណ៍រំភើបថា ការកាត់បន្ថយនេះ ប្រហែលជាអាច ឬមិនអាចជួយសង្គ្រោះបឹង Lake Mead ដែលរងគ្រោះដោយគ្រោះរាំងស្ងួតបាន។

លោកស្រីបានប្រាប់ថា៖ «វាមានទឹកច្រើនណាស់។ វាជាកិច្ចព្រមព្រៀងមួយ ដើម្បីរក្សាទុកទឹក ៣លានអេគ័រហ្វីត នៅបឹង Lake Mead បន្ថែមពីលើការកាត់បន្ថយដោយស្ម័គ្រចិត្ត ដែលរដ្ឋ Arizona បានយល់ព្រមជាពិសេស។ ហើយអ្នកដឹងទេទីក្រុង Las Vegas នៅភាគខាងត្បូងរដ្ឋ Nevada ក៏កំពុងកាត់បន្ថយផងដែរ។ រដ្ឋ New Mexico ក៏ដូចគ្នាដែរ។ ដូច្នេះទំហំបន្ថែម ៣លាន អេគ័រហ្វីតនេះ គឺមានសារៈសំខាន់ណាស់។ វាគ្រប់គ្រាន់ឬអត់នោះ មានតែពេលវេលាទេ ដែលនឹងបង្ហាញឲ្យដឹង។ យើងនឹងត្រូវតែចាំមើលថា តើយើងនឹងមានការរីងហួតខ្លាំងក្នុងឆ្នាំផ្សេងទៀតដែរទេ។ កិច្ចព្រមព្រៀងនេះ ទទួលស្គាល់ថា យើងអាចនឹងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់នោះម្ដងទៀត»។

ស្ថានភាពរយៈពេលវែងរបស់ទន្លេ គឺមានសារៈសំខាន់សម្រាប់តំបន់ទាំងមូល ដោយសារទន្លេនេះ ផ្តល់ទឹកស្អាតសម្រាប់ប្រជាជនចំនួន ៤០លាននាក់ និងប្រព័ន្ធធារាសាស្រ្តសម្រាប់ដីកសិកម្មដ៏សម្បូរបបែប៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm