មន្ត្រី​យោធា​ជាន់ខ្ពស់​អគ្គនាយកដ្ឋាន​យោធ​សេវា​កៀរគរ​សប្បុរសជន​ចូលរួម​ជួយ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​១៩

2021/05/08 01:22:37 am        20

​កំពង់ស្ពឺ៖ ដើម្បី​ចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ស្ថានភាព​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​កូ​វីដ​១៩ ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋាន​យោធ​សេវា នាយក នាយកដ្ឋាន​កិច្ចការ យោធា ស៊ីវិល​ក្រសួងការពារជាតិ និង​លោក​ជំទាវ រួមជាមួយ​នាយទាហាន ក្នុង​នាយកដ្ឋាន ​និង​សប្បុរស​ជន ​បាន​នាំ​យក​អំណោយ​ជា​គ្រឿង ឧបភោគ បរិភោគ​និង​បច្ច័យ​មួយចំនួន ប្រគេន​ដល់ ព្រះ​មុនី​តា​ល​វ័​ន្ត មួង ចក្រី ព្រះ​មេគណ​ខេត្ត​កំពង់ស្ពឺ គង់នៅ​វត្ត សាមគ្គី​ធ​ម្មា​រាម​ឆែម​នួន ហៅ​វត្ត (​ត្រពាំង តា មាន់​) និង​មួយផ្នែក​សម្រាប់​ព្រះសង្ឃ បរិច្ចាគ​ទាន​បន្ត​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត និង​កំពុង​រស់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ដោយសារ​កូ​វីដ​១៩​។​

​ឯកឧត្តម សៅ សារឿន បាន​មានប្រសាសន៍​នាំ​នូវ​ការសួរសុខទុក្ខ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ប្រគេន​ចំពោះ​ព្រះសង្ឃ គ្រប់​អង្គ ប្រជា​ពុទ្ធបរិស័ទ​ចំណុះ ជើងវត្ត ប្រកបដោយ​ក្តី​នឹករលឹក និង​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​អត់ធ្មត់ និង​គោរព​តាម​វិធានការ ៣​ការពារ ៣​កុំ និង​អនុវត្តន៍​ឲ្យ​បាន​ល្អ​តាម​សេចក្តី​សម្រេច​ស្តីពី​វិធាន​ការដែល​ត្រូវអនុវត្ត​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ក្នុងភូមិ​សាស្ត្រ ភូមិ ស្រុក មួយចំនួន ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ និង​កាត់ផ្តាច់​នៃ​ការឆ្លង​នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យ​ឆាប់​បាន​វិល​ទៅរក​ស្ថានភាព​ធម្មតា​វិញ​។​

​អំណោយ​ជា​ទ័យ​ទាន​ដែល​នាំយក​ប្រគេន ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ គង់នៅ​ក្នុង​វត្ត​សាមគ្គី​ធ​ម្មា​រាម​ឆែម​នួន ហៅ​វត្ត (​ត្រពាំង តា​មាន់ ) ស្ថិតក្នុង​ឃុំ ព្នាយ ស្រុក​សំរោង​ទង នាឱកាស​នេះ គឺ​បានមក ពី​គំនិត​ផ្តួច ផ្តើម​ពី ឯកឧត្តម នាយទាហាន នាយទាហានរង​និង​ពលទាហាន​នៅក្នុង​នាយកដ្ឋាន កិច្ចការ​យោធា​ស៊ីវិល ក្រសួង​ការពារ ជាតិ​រួមជាមួយ សប្បុរសជន​ជិត ឆ្ងាយ មាន​គ្រឿង ឧបភោគ បរិភោគ ដែល​រួម មាន អង្ករ​៣ តោន មី ៨០ កេស ទឹកស៊ីអ៊ីវ ២០​យួ ស្រី ខ ៩​កេស ព្រមទាំង​សម្ភារៈប្រើប្រាស់​និង​បច្ច័យ មួយចំនួន​សម្រាប់​ប្រគេណ​ព្រះសង្ឃ និង​មួយចំនួនទៀត​តាម រយៈ​ព្រះសង្ឃ ដើម្បី​បរិ​ច្ចា​ទាន​ទាំងនោះ​ជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​កម្មករ និយោជិត ដែល​កំពង់​ជួប​ក្នុង​វិបត្តិ​កូ​វីដ​.១៩ ជាស​កល នៅក្នុង​ភូមិ​សាស្ត្រ​បិទ​ខ្ទប់​នៅតាម​បណ្តា​ភូមិ​ឃុំ និង​ស្រុក​មួយចំនួន ក្នុង​ភូមិ​សាស្ត្រ ខេត្ត​កពង់​ស្ពឺ​។​

​ព្រះ​មុនី​តា​ល​វ័​ន្ត មួង ចក្រី ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ បាន​មាន​សង្ឃ​ដិ​ការ​ថ្លែង អំណរគុណ យ៉ាង ជ្រាល ជ្រៅ​បំផុត ចំពោះ​កាយវិការ​ប្រកបដោយ​ម​នុស្ស​ធ៌​ម របស់​ឯកឧត្តម​សៅ សារឿន និង​លោកជំទាវ ព្រមទាំង​នាយទាហាន នាយទាហានរង​និង​ពលទាហាន រួមជាមួយ សប្បុរសជន បាន​នាំមក​នូវ​គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ ប្រគេន​ដល់​កង្វះខាត​ក្នុង​ទី​អារាម ព្រមទាំង ប្រជាពលរដ្ឋ នា​រយៈពេល​អនុវត្ត​វិធាន ការ បទ​ខ្ទប់​ក្នុង​វិបត្តិ​កូ​វី​ធ្ងន់ធ្ងរ​នាពេល​កន្លងមក​នេះ ព្រមទាំង​ការកែ សម្រួល​ភូមិសាស្ត្រ​បិទ​ខ្ទប់​ភូមិសាស្ត្រ ទាំងនោះ មាន​ទំហំ​តូច​ជាង​មុន​វិញ​។ ព្រះ​មុនី​តា​ល​វ័​ន្ត មួង ចក្រី បាន​មាន​សង្ឃដីកា​ថា​ កន្លងមក នេះ​ព្រះសង្ឃ បាន​បរិច្ចាគទាន ជូន​ប្រជាពលរដ្ឋ​ទី​ទាល់ក្រ​ក្នុងភូមិ​សាស្ត្រ​ជិត​ទី​អារាម​នេះ​បាន​ប្រហែង​ជា​២០០​គ្រួសារ​។ សម្រាប់​ថ្ងៃ នេះ ព្រះសង្ឃ​នឹង ខិតខំ​ព្យាយាម​នាំយក​អំណោយ សប្បុរសធម៌​ទាំងនេះ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​និង​កម្មករ និយោជិត ដែក​កំពង់​រស់​នៅក្នុងតំបន់បទ​ខ្ទប់មុនគេ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​បំផុត៕ ​អត្ថបទ​៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm