ស៊ូដង់៖ បទឈប់បាញ់មានរយៈពេល១សប្ដាហ៍ ដែលត្រូវបានព្រមព្រៀងគ្នាដោយក្រុមគូជម្លោះរបស់ប្រទេសស៊ូដង់ និងបានបង្កើតឡើងដើម្បីបើកផ្លូវឲ្យបញ្ជូនជំនួយមនុស្សធម៌ចូលក្នុងប្រទេសនេះ បានចាប់ផ្ដើមហើយ បន្ទាប់ពីកងទ័ពបានបើកការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ទូទាំងរដ្ឋធានីខាទូម ដាក់គោលដៅលើគូប្រជែងកងកម្លាំងយោធាប៉ារ៉ារបស់ខ្លួន ។
បទឈប់បាញ់ ដែលបានព្រមព្រៀងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៥សប្ដាហ៍រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) ត្រូវកំណត់ចូលជាធរមានកាលពីម៉ោង៩និង៤៦នាទីយប់ថ្ងៃចន្ទ។
កិច្ចព្រមព្រៀងបទឈប់បាញ់រួមទាំងការឃ្លាំមើលយន្តការទាក់ទងនឹងកងទ័ព និងកងកម្លាំងប៉ារ៉ា RSF ព្រមទាំងក្រុមអ្នកតំណាងមកពីអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក ដែលបានសម្របសម្រួលកិច្ចព្រមព្រៀងនេះបន្ទាប់ពីការពិភាក្សាក្នុងទីក្រុង Jeddah។
កងទ័ពរបស់ស៊ូដង់ បានបើកការវាយប្រហារតាមអាកាសនៅក្នុងរដ្ឋធានីខាទូម ប៉ុន្មានម៉ោង មុនកិច្ចព្រមព្រៀង ក្នុងគោលបំណងបើកច្រកដឹកជញ្ជូនជំនួយគ្រោងចូលជាធរមាន។
ប្រជាពលរដ្ឋបានរាយការណ៍ថាមានការវាយប្រហារតាមអាកាសនៅក្នុងរដ្ឋធានី Khartoum ទីក្រុង Omdurman និងទីក្រុង Khartoumខាងជើង ជាទីក្រុង៣ ដែលធ្វើឲ្យរដ្ឋធានីនេះកាន់តែមានវិសាលភាពធំធេង ដែលត្រូវបានបំបែកចេញដោយចំណុចប្រសព្វនៃទន្លេនីលខៀវ( Blue Nile) និងទន្លេនីល.ស(White Nile)៕
